
សិល្បៈ
កាលពីពេលកន្លងទៅ ទាក់ទងនឹងមង្គលការ មានការយករូបកូនកំលោះមកកែធ្វើឱ្យខ្លួនចាស់ជាងកូនក្រមុំ ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង តែយ៉ាងណាជាក់ស្ដែងមិនដូច្នោះទេ ប៉ុន្តែកាលពីម្សិលមិញនេះវិញ មិនមែនកែរូបឱ្យចាស់នោះទេ គឺកូនកំលោះពិតជាមានវ័យចំណាស់ពិតមែន។
មង្គលការមួយនៅឯកខេត្តកំពង់ចាម កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២២ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ជាខ្លាំងខណៈដែលកូនកំលោះមានអាយុដល់ទៅ ៨៦ឆ្នាំ ឯកូនក្រមុំទើបនឹង៤០ឆ្នាំប៉ុណ្ណោះ បានកាន់ដៃគ្នាចូលរោងមង្គលការតាមប្រពៃណីខ្មែរ។
នេះជាសញ្ញាណសម្រាប់អ្នកដែលមិនទាន់មានគូ សូមកុំទាន់អស់សង្ឃឹមឱ្យសោះ ព្រោះគូព្រេងរបស់យើងអាចនឹងមិនទាន់ដល់ តែដល់គឺភ្លាមៗបែបនេះហើយ អ៊ីចឹងត្រៀមតែខ្លួន និងសន្សំថវិការឱ្យហើយទៅ ពេលវេលាមកដល់ចាប់ផ្ដើមភ្លាមៗតែម្ដង។





រូបភាពដោយ លោកជំទាវ គា គីរី