
សិល្បៈ
មានការភ្ញាក់ផ្អើលទៀតហើយ ទាក់ទងនឹងអ្នកនិយាយកីឡាបាល់ទាត់ល្បីឈ្មោះ គឺ Admin ជីង ចក់ ត្រូវបានភរិយា បានបង្ហោះឱ្យដឹងពីវិ.វា.ទរឿងគ្រួសារជាលើកទី២ តែម្ដងនេះ ត្រូវបានអ្នកគាំទ្រគិតថាជាការលេងសើច មិនសូវជឿទៀតឡើយ ព្រោះលើកមុនធ្លាប់បានធ្វើឱ្យមហាជនខ្លះមានការខកបំណងម្ដងហើយ។
សម្រាប់លើកនេះ អ្នកនាង ទ្រិញ ផល្លារ បានប្រកាសយ៉ាងច្បាស់ថាប្ដីរបស់ខ្លួនគឺលួចទ្រព្យសម្បត្តិ ហើយរត់ចេញពីផ្ទះ ពេលនេះកំពុងរត់គេចខ្លួន ដោយការប្រកាសនេះបានសង្កត់ធ្ងន់ថានឹងផ្ដល់ប្រាក់រង្វាន់ចំនួន ១០,០០០ដុល្លារ ចំពោះបុគ្គល ឬបើអាជ្ញាធរសមត្ថកិច្ចចា.ប់ខ្លួន ជីងចក់ បាន ។
អាខោនរបស់ អ្នកនាងទ្រិញ ផល្លា បានបញ្ជាក់ឱ្យដឹងយ៉ាងច្បាស់ដូច្នេះថា៖ «មនុស្សរត់ទៅពោធ៍សាត់ អ្នកពោធ៍សាត់ ឃើញប្រាប់ប៉ូ.លិ.សចាប់មនុស្សបាន១០,០០០$ ជិះព្រូសពណ៍ស ជិះគ្នាបីនាក់» ។
លើសពីនេះទៀតអ្នកនាងក៏បានទ.ម្លាយរូបភាពAdmin ជីង ចក់ ជាស្វាមីលុតជង្គង់ក្រាបក្បាលដល់ចុងជើងប្រពន្ធ ដើម្បីសុំអភ័យទោ.សចំពោះកំហុសថែមទៀតផង ។
អ្នកនាងក៏បានបញ្ជាក់ទៀតថា៖ «នេះជារូបភាពសុំទោ.សខ្ញុំ កាលពីមិ្សលមិញ ចាំដោះស្រាយជាមួយប៉ូលិស រត់ទៅពោសោធ៍សាត់ ជិះព្រូសពណ៍ស ម្ចាស់ឡានឈ្មោះសី ប៉ូលិ.សឃើញឃា/ត់ខ្លួនផងពីបទដឹ.កចោ.ររត់ ចោរឈ្មោះ ចក់» ។
យ៉ាងណានៅព្រឹក មុននេះបន្តិចអ្នកនាងបានសរសេរឡើងវិញថា៖ «អ្វីដែលខ្ញុំផុសនឹង ចាក់សោទុកសិន កំពុងអោយប៉ូលី.ស មេ.ធា.វី ធ្វើការសិន ធ្វើហើយខ្ញុំនឹងដោះសោរចេញវិញ គ្រប់យ៉ាងធ្វើទៅតាមច្បា.ប់ហើយ តិចទៀតគ្រប់យ៉ាងនឹងបញ្ចប់ដោយច្បាស់លាស់ !។»






