
សិល្បៈ
ពេលថ្មីៗនេះកំពុងតែមានការចាប់អារម្មណ៍ទៅលើរឿងប្រេងសាំង រហូតដល់មានអ្នកខ្លះត្រូវខាងហ្គារ៉ាសសាំងប្រកាសហៅឱ្យចូលទៅទូទាត់ប្រាក់ទៀតផង បន្ទាប់ពីចាក់រួចហើយបើកចេញទៅបាត់ ដែលក្នុងនោះមិនមែនតែមួយករណីទេ គឺមានជាបន្តបន្ទាប់។
មានអ្នកខ្លះក្រោយពីត្រូវខាងហ្គារ៉ាសសាំងប្រកាសឱ្យចូលមកទូទាត់ បែរជាខឹងសម្បារទៅវិញក៏មានដែរ។
ទាក់ទងនឹងរឿងនេះ លោក ផែង វណ្ណៈ ថា ករណីចាក់សាំងឡានមិនអោយលុយគេ ទោះបីយេីងភ្លេចក៏ដោយ បេីម្ចាស់ស្ថានីយ៍ប្រេង ប្រកាសជូនដំណឹងឱ្យយកលុយទៅសងគេគួរតែអរគុណគេទៅ មិនគួរខឹងសម្បារម្ចាស់ស្ថានីយ៍ប្រេងនោះទេ ។
លោកផ្ទាល់ក៏មានបទពិសោធន៍ត្រូវបានខាងស្ថានីយ៍ប្រកាសផងដែរ តែមិនមែនឱ្យទៅទូទាត់ទេ គឺឱ្យទៅយកលុយអាប់ត្រឡប់ប៉ុណ្ណោះ៖ « ថ្ងៃសៅរ៍សប្ដាហ៍មុនខ្ញុំចាក់សាំងហេីយភ្លេចដែរ តែមិនមែនភ្លេចអោយលុយទេ គឺ ភ្លេចយកលុយអាប់ ! បុគ្គលិកស្ថានីយ៍ប្រេងតូតាល់តាខ្មៅ ក្បែររង្វង់មូលព្រះនរាយណ៍ ល្អពេកហេីយ»

