
សិល្បៈ
រឿងរ៉ាវរបស់ស្ត្រីជាម្នាក់ជាអ្នកបើករថយន្តស៊ែរីទំនើប មកចាក់សាំង ហើយភ្លេចបង់លុយ ក៏បើករថយន្តចេញទៅបាត់នោះ ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្ដាញសង្គម។
រឿងនេះត្រូវបានម្ចាស់រថយន្តចេញមកបកស្រាយផងដែរ ដោយសារតែជាប់និយាយទូរស័ព្ទ ដាក់កាស ក៏ភ្លេចទូទាត់ ើយមិនបានឮបុគ្គលិកប្រាប់ ក៏បើករថយន្តចេញទៅបាត់ តែយ៉ាងណាក៏បានទូទាត់រួចហើយដែរ តែនៅតែមានមហាជនមួយចំនួនមិនបញ្ចេញពាក្យមិនសមរម្យទៀត ទើបធ្វើឱ្យម្ចាស់រថយន្តនេះមានការមិនសប្បាយចិត្ត។
យ៉ាងណានៅរសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២នេះ ម្ចាស់រថយន្តបានចេញមកសុំទោ.សមហាជនផងដែរ ទាក់ទងនឹងរឿងនេះ ដោយសង្ឃឹមថាអ្នកដែលតាមដានរឿងនេះនឹងសប្បាយចិត្តឡើងវិញ។ ម្ចាស់រថយន្តបានរៀបរាប់ឱ្យដឹងថា៖
«ខ្ញុំជាម្ចាស់រថយន្ត ខ្ញុំបានជាមានកំហុសមួយដែលខ្ញុំបានភ្លេចបង់លុយថ្លៃចាក់សាំងគេហេីយ តែខ្ញុំក៏សង្ឃឹមថាបងប្អូនមហាជននឹងសប្បាយចិត្ត គេងលក់ស្រួល ដែលបានខំចំណាយពេលដ៏មានតំលៃរបស់ខ្លួនមកតាមជាន់ខ្ញុំពន្លិចថែមសូមអរគុណ។
ខ្ញុំជាម្ចាស់រថយន្តបានត្រឹមធ្វេីការសុំទោ.សដល់មហាជនទាំងអស់ទេពេលនេះ ហេីយក៏សង្ឃឹមថាថ្ងៃក្រោយពេលដែលអ្នកទាំងអស់គ្នាបានជួបរឿងបែបហ្នឹង ត្រូវបានគេជេ-រដៀលទាំងមិនយល់ពីហេតុផលយេីងសោះ អ្នកទាំងអស់គ្នានឹងយល់អារម្មណ៍មួយហ្នឹង។»





