
សិល្បៈ
លោកសួ វិចិត្រ ម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀង Beat The Best ដែលកំពុងតែក្លាយជាតារាចម្រៀងដ៏ល្បីមួយរូប មានអ្នកគាំទ្រស្រលាញ់ជាច្រើននាក់ ដោយសារតែភាពរួសរាយរាក់ទាក់ ជាពិសេសគឺសមត្ថភាពក្នុងការបកស្រាយបទចម្រៀងតែម្ដង។
យុវជនអ្នកខេត្តពោធិ៍សាត់រូបនេះ មានប្រវត្តិតស៊ូខ្លាំងណាស់ ទម្រាំតែអាចឈរជើងមានឈ្មោះល្បីដូចសព្វថ្ងៃនេះ គឺលោកមានប្រវត្តិធ្វើការជាច្រើន ពោលគឺតាំងពីសន្តិសុខយាមផ្ទះសំណាក់ និងដើរលេងភ្លេង និងការងារជាច្រើនទៀតដើម្បីរកប្រាក់ចិញ្ចឹមខ្លួន និងប្អូនៗ។
នៅរសៀលថ្ងៃទី២០ ខែមិថុនានេះ ម្ចាស់ពាន Beat The Best បានធ្វើដំណើរទៅដល់អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដល់ថ្នាក់អ្នកស្រុកបានជួបផ្ទាល់ហើយ នៅគិតថាមិនមែនជាលោក សួ វិចិត្រទៀត ទាល់តែច្រៀងមួយបទ ទើបថាច្បាស់ថា ជាសួ វិចិត្រមែន។






