
សង្គម
ការហូបចុករបស់កូនៗ ជារឿងដែលអាណាព្យាបាលមិនគួរមើលរំលង បើមិនដូច្នេះទេនឹងត្រូវជួបបញ្ហាសុខភាពធ្ង.ន់ធ្ង.រមិនខាន ជាក់ស្ដែង ប្រជាពលរដ្ឋរស់នៅព្រែកឯង បានយកនំចំណីដែលដាក់លក់នៅក្នុងសាលាបឋមសិក្សាព្រែកឯក យកមកឱ្យលោក មាស ឬទ្ធី និពន្ធនាយកផ្នែកព័ត៌មាន និងជាអ្នកអត្ថាធិប្បាយព័ត៌មានសង្គមពិនិត្យមើលថាតើមានបញ្ហា ឬអត់។
កន្លងមកធ្លាប់តែឮថា មឹក បង្គារ មានសារធាតុប្លាស្ទិកកៅស៊ូ ដល់ពេលនេះលោក មាស ឬទ្ធីបានឃើញផ្ទាល់នឹងភ្នែកថា ពិតជាមានសារធាតុកៅស៊ូ នៅក្នុងចំណីអាហារមែន។
លោក រិទ្ធី ក៏បានផ្សព្វផ្សាយ និងស្នើសូមឱ្យឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ត្រួតពិនិត្យចំណីអាហារនៅតាមសាលារៀនដែលដាក់លក់ឱ្យក្មេងតូចៗ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានផង និងសូមឲ្យមន្រ្ដីកាំកុងត្រូល ចុះពិនិត្យមើលការលក់ នៅតាមសាលារៀននៅទូទាំងប្រទេសផងដែរ។
លើសពីនេះក៏សូមឲ្យអាណាព្យាបាលទាំងអស់ មើលកូនៗរបស់ខ្លួនមុននឹងទិញនំចំណីត្រូវប្រាប់កូន និងពិនិត្យឲ្យបានច្បាស់លាស់លើនំចំណី ដែលត្រូវហូកចុក ព្រោះនេះអាចស.ម្លា.ប់កូនខ្មែរយើងបាន ៕



