
សង្គម
សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង ត្រូវជាបងប្រុសបង្កើតសម្ដេចតេជោ ហ៊ុន សែន បានទទួលមរណភាព កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦:២៥នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ តែដំណឹងនេះត្រូវបានសម្ដេចតេជោ បានហាមកូនៗមិនឱ្យនិយាយប្រាប់បងប្រុសទី០១ គឺឯកឧត្តម ហ៊ុន សាន ដោយសារតែឯកឧត្តមទើបចេញពីបន្ទប់វះកា`ត់នៅក្រុងបាងកក ប្រទេសថៃសុខភាពគាត់នៅខ្សោយ។
សម្ដេចតេជោ បានថ្លែងសារមួយកាលពីថ្ងៃទី ២៤ ខែមិថុនា ម្សិលមិញនេះថា៖ ដោយសុខភាពបងប្រុសទីមួយបានប្រសើរព្រមទាំងពេលវេលាក៏សមស្រប ខ្ញុំបានណែនាំប្អូនៗ និងក្មួយៗយកដំណឹង អំពីមរណភាពបងប្រុសទីពីរជម្រាបគាត់។
ប្រតិកម្មដំបូងក្រោយទទួលព័ត៌មានថា ប្អូនស្លា..ប់គឺភាពស្រឡាំងកាំង ការញ័រដៃ ភ្នែកឡើងក្រហម និងពោលពាក្យដដែលៗ ថាហេតុអីមិនប្រាប់គាត់។ ក្រោយការពន្យល់របស់ប្អូនៗនិងក្មួយៗ គាត់យល់ តែអ្វីដែលបារម្មណ៍គឺក្រោយ ពេលប្អូនៗនិងក្មួយៗចេញផុតមកគាត់ អង្គុយយំ និងពិសារគុយទាវតែ២ម៉ាត់គត់។
គាត់បាននិយាយថាប្អូនគាត់មិនមានជំ.ងឺអ្វីសោះ និងបន្តនិយាយថាហេតុអីមិនប្រាប់ គាត់។ ខ្ញុំកំពុងឱយក្មួយៗតាមដាន និងលួចថតរូប គាត់ផ្ញើមកខ្ញុំ។គាត់ពិតជាពិបាកទទួលយក នូវរឿងបែបនេះណាស់ព្រោះនេះជាការ វា.យប្រ.ហា.រខាងផ្លូវចិត្តខ្លាំងបំផុតសម្រាប់គាត់៕








