
សង្គម
នៅព្រឹកថ្ងៃចុងសប្ដាហ៍នេះ ជំទាវ សុន កណ្ណិកា ដែលត្រូវបានគេស្គាល់ថាអគ្គនាយិកាក្រុមហ៊ុនដ៏ល្បីមួយ បាននាំគ្រួសារទៅលើផ្សារទំនើប តែក្រោយពីផុសរូបមួយសន្លឹកបែរជាទទួលបានការរិះ.គន់ជាច្រើនទៅវិញ។
តាមរយៈសំណេរ ភ្ជាប់នឹងរូបមួយសន្លឹកដែលជំទាវរូបនេះបានផុសនៅលើបណ្ដាញសង្គមហ្វេបុកបានរៀបរាប់ឱ្យដឹងថា៖ «ចុងសប្តាហ៍នាំកូនទៅលេងអេអន រវល់យ៉ាងណាក៏ត្រូវតែឆ្លៀតដែរ ព្រោះគ្មានអ្នកណាទំនេរទេ តែបេីអ្នកជាមនុស្សសំខាន់គេនឹងមានពេលវេលាឱ្យអ្នក»។
មានអ្នកបញ្ចេញជាច្រើនទៅលើរូបមួយនេះ ក្នុងនោះក៏មានការរិះ.គន់ទៅលើការរៀបចំខ្លួនកូនផងដែរ ដោយអ្នកខ្លះថាម៉ាក់ប៉ាស្អាតបាត តែកូនវិញស្លៀកមិនសមសោះ។ អ្នកខ្លះទៀតថា៖ «អូនតាំងពីដើម ខោអាវកូនស្លៀកជូនពួកគាត់មិនសមសោះអូន តែម៉ែវិញស្អាតងឡើងសមរហូតម៉ងណាអូន» អ្នកខ្លះទៀតថាបើខ្វះខោអាវ អាចមកខ្ចីគាត់បាន។
តែយ៉ាងណាក៏មានអ្នកខ្លះថា «វាយតម្លៃគេលេីសម្លៀកបំពាក់ មានបានសួរខ្លួនឯងអត់ថាមានរបស់ល្អៗអោយកូនហូបនៅ ? មានលុយអោយកូនរៀនសាលាល្អនៅ? ពេលកូនឈឺមានលុយយកកូនទៅពេទ្យល្អនៅ? ខោអាវស្អាតៗហ្នឹងពាក់ហេីយកូនឆ្លាត ពាក់ហេីយកូនអត់ចេះឈឺមែន? តែងខ្លួនអោយកូនអោយគេមេីលឃេីញស្អាតតែអត់ដែលសួរកូនថាពាក់ទៅស្រួលខ្លួនអត់ទេ»
ទាក់ទងនឹងរឿងដែរ សាមីខ្លួនក៏បានបញ្ចេញមតិប្រាប់ឱ្យដឹងផងដែរថា៖ «ម្សិលមិញកូនខ្ញុំចេញពីរៀនភ្លាមខ្ញុំជូនទៅលេងអេអន តែអត់បានយកខោអាវទៅដូរទេ មានតែខោអាវគេងនៅសាលាក៏ដូរឱ្យទៅព្រោះខ្ជិលឱ្យស្លៀកឯកសណ្ឋានសាលា មនុស្សយេីងមានពេលខ្លះស្អាត ពេលខ្លះក៏មិនស្អាតដែរ»៕





