header ads

Sponsor

(ស្វាយរៀង)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងវេទិកាការងារស្ដីពី "ឱកាសការងារ និងកម្មសិក្សាការងារ" ដែលបានធ្វើឡើងនៅសាលប្រជុំ សាកលវិទ្យាល័យស្វាយរៀង ដែលមានការចូលរួមពីមន្ត្រីដែលពាក់ព័ន្ធ និងអង្គភាព ដៃគូសហការការងារ ក្រុមហ៊ុនឯកជននិងនិស្សិតប្រមាណជាង៥០០នាក់។

ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត បានឱ្យដឹងថា សម្រាប់ខេត្តស្វាយរៀង បច្ចុប្បន្ននេះមានតំបន់សេដ្ឋកិច្ចចំនួន១២កន្លែង មានក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន គ្រឹះស្ថានមីក្រូហិរញ្ញ នៅទូទាំងខេត្ត សរុប២៥២កន្លែង ដោយបង្កើតការងារធ្វើជូនប្រជាពលរដ្ឋជាង១០ម៉ឺននាក់ ដែលគិតជាមធ្យមប្រាក់ចំណូលនៅក្នុងខេត្តទាំងមូលមានប្រមាណ ២៤លានដុល្លារក្នុង១ខែ ដែលអាចចូលរួមលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តម រស់ ផារិទ្ធ បានគូសបញ្ជាក់ថា ចំណុចនេះដែលជំរុញឱ្យខេត្តស្វាយរៀង ក៏ដូចជារាជធានី-ខេត្តទូទាំងប្រទេស ទទួលបានការអភិវឌ្ឍរីកចម្រើននេះ ក៏ដោយសារតែប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ ពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំកសាងមាតុភូមិកម្ពុជា ចេញពីទំនរផេះផង់ ក្រោយបញ្ចប់សង្គ្រាមស៉ីវិលដ៏រ៉ាំរ៉ៃ។

ឯកឧត្តម បានថ្លែងអំណរគុណលោក លោកស្រីមកពីមន្ទីរនានា អង្គភាព ស្ថាប័ន ធនាគារ រោងចក្រ សហគ្រាស គ្រឹះស្ថាន អង្គការ សមាគមន៍ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ កិច្ចជន និងប្អូនៗ និស្សិត ក្រុមការងាររៀចំទិកាការងារស្តីពី «ឱកាសការងារ និងកម្មសិក្សាការងារនេះឡើង» តាមរយៈកិច្ចសហការល្អប្រសើររបស់មជ្ឈមណ្ឌលការងារ ខេត្តស្វាយរៀង ជាមួយសាកលវិទ្យាល័យស្វាយរៀង និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលបានធ្វើអោយវេទិកាការងារនេះដំណើរការបានដោយរលូន និងទទួលបានជោគជ័យ។

ឯកឧត្តមបានបន្តថា វេទិកាការងារនាពេលនេះ សរបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ ក្នុងការអនុវត្តនូវតួនាទីរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍វិស័យការងារ និងក៏ជាសក្ខីភាពមួយបង្ហាញនូវការយកចិត្តទុកដាក់របស់យើង គ្រប់គ្នាចំពោះបុព្វហេតុ និងចូលរួមអភិវឌ្ឍវិស័យការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយគុណភាព ប្រសិទ្ធភាព ចីរភាព និងជាពិសេសការចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ គឺការជួយសម្របសម្រួលជួយរកការងារឱ្យធ្វើ និងការផ្តល់ឱកាសការងារសមរម្យ ឬល្អប្រសើរពួកគាត់។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នូវការអភិវឌ្ឍវិស័យឯកជន និងការងារបានចាត់ទុកថា វិស័យឯកជន គឺជាក្បាលម៉ាស៊ីននកំណើនសេដ្ឋកិច្ច។ តាមរយៈគោ លដៅយុទ្ធសាស្ត្រនេះ តម្រូវឱ្យមានការចូលរួម និងសហការយ៉ាងពេញទំហឹងវិស័យរដ្ឋ និងឯកជន ជំរុញការអភិវឌ្ឍព័ត៌មានទីផ្សារការងារកម្ពុជា បានឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក្នុងប្រទេស និងក្រៅប្រទេស។

សូមបញ្ជាក់ថា វេទិកាការងារឱកាសការងារ និងកម្មសិក្សាការងារនេះមានតំណាង, អង្គភាព ស្ថាប័ន ធនាគារ មីក្រូហិរញ្ញវត្ថុ រោងចក្រ សហគ្រាស គ្រឹះស្ថាន ចូលរួមសរុបចំនួន ១០អង្គភាព ស្ថាប័ន ចូលរួមផ្សព្វផ្សាយពីឱកាសការងារការចុះកម្មសិក្សាការងារ និងដំណឹងសិក្សា អាហាររូបករណ៍ និងច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post