
សិល្បៈ
លោកជំទាវ មួយ ឡេង ដែលជាអ្នកលក់អនឡាញដ៏ល្បី និងជោគជ័យទាំងនៅក្នុងស្រុក និងសហរដ្ឋអាមេរិកហើយ ដែលមិនតែប៉ុណ្ណោះលោកជំទាវក៏ជាម្ចាស់ហាងលក់គ្រឿងអលង្ការមួយកន្លែងថែមទៀត កន្លងមកមាននារីមិនតិចទេច្រណែនជាមួយលោកជំទាវដែលមានភាពជោគជ័យទាំងជំនួញហើយថែមទាំងមានស្វាមីជាអ្នកមានឋានៈខ្ពស់ ។
ស្រាប់តែថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងដោយលោកជំទាវ បានឡាយរៀបរាប់ទាំងទឹកភ្នែករៀបរាប់ពីភាពឈឺចាប់ដែលស្វាមីលោកជំទាវមានស្រីច្រើនបែបនេះទៅវិញ។
លោកជំទាវ មួយ ឡេង ត្រូវបានគេស្គាល់ថាជាភរិយារបស់ឧត្តមសេនីយ៍មួយរូប ដែលមានឋានៈជាផ្កាយពីរនៅក្រសួងមហាផ្ទៃ ហើយកន្លងមកគេតែងឃើញលោក ជំទាវ និងស្វាមីបង្ហាញរូបភាពផ្អែមល្ហែមនឹងធ្វើការងារសប្បុរធម៌រួមគ្នាយ៉ាងរីករាយស្ទើរមិនជឿថានៅពីក្រោយភាពរីករាយរបស់អ្នកលក់អនឡាញដ៏ល្បីរូបនេះមានរឿងរ៉ាវបែបនេះសោះ ។





