
សិល្បៈ
កាលពីពេលថ្មីៗនេះ ពិធីការិនី និងតារាសម្តែង ណូម័រ បានបង្ហាញផ្ទះវីឡាមួយ មិនឱ្យចាស់មិត្តរួមអាជីពឡើយ ហើយនាងបានអះអាងទៀតថា សម្ធិផលនេះកើតឡើងដោយកម្លាំងញើសឈា-ម របស់ខ្លួនតែម្នាក់គង់ ដែលខំប្រឹងប្រែងកន្លងមក។
ក្រោយពីបែកផ្លូវជាមួយអតីតស្វាមី វីជេ សុភា ប្រមាណជិតពីរឆ្នាំមក តារាវ័យ៣២ឆ្នាំរូបនេះ ហាក់មិនខ្វល់ខ្វាយរឿងរកអ្នកស្អំបេះដូងឡើយ តែអ្នកនាងបែរជាខំប្រឹងប្រែងរកលុយ ហើយបានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ក្រោយបង្ហាញផ្ទះវីឡាថ្មី នៅម្ដុំឈូកវ៉ា ។ អ្នកនាងបានរៀបរាប់ឱ្យដឹងថា៖
«សុំពន្យាការគិតដែលថាចង់ប្តូរឡានតិច ងាកមកធ្វើសំណង់វិញសិន គ្រាន់សល់ទុន ទុកឱ្យកូនចៅជំនាន់ក្រោយ☺️ ក្រែងលោ10ឆ្នាំទៀត មានគេចូលចែចាវ បានកូនចៅប្រើនឹងគេ🙈 ខំប្រឹង តែម្នាក់ឯងយូរមកហើយ ចឹងម្នាក់ឯងបន្តទៀត អត់បញ្ហា😎🖤 ស៊ូឱ្យគេមើលមកយើងធម្មតាៗ តែមិនអាចអោយការគិតយើងធម្មតាៗបានឡើយ»៕






