header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ថ្មីៗនេះនៅលើបណ្ដាញសង្គមកំពុងតែមានការចាប់អារម្មណ៍ទៅលើរូបភាពមួយសន្លឹកនៅឯក្រៅប្រទេស ដែលមានលោកយាយចាស់ៗ អង្គុយយ៉ាងកម្សត់ មានទាំងចានបង្គន់ និងចានអាហារ ព្រមទាំងកន្លែងសម្រាកនៅកន្លែងតែមួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

រូបនេះហើយត្រូវបានទំព័រហ្វេបុកមួយដែលមានឈ្មោះថា «កំពូលម៉ូត» ដែលលើកឡើងថាពេលបងប្អូនគាំទ្រចុច Like ទំព័ររបស់ខ្លួនបាន៤លាននាក់ ហើយអ្នកមើលបាន១០លាននាក់ នោះនឹងបើកមណ្ឌលមើលថែទាំចាស់ជរា ដែលគ្មានទីពឹង ដោយស្នើឱ្យបងប្អូនអ្នកលេងបណ្ដាញសង្គមគាំទ្រគម្រោងនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់ទំព័រហ្វេបុក «កំពូលម៉ូត»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលត្រូវបានគេស្គាល់ថាឈ្មោះ អេន យ៉ាដាវ ធ្លាប់ជាអ្នកសិល្បៈផងដែរនោះ បានលើកឡើងឱ្យដឹងថា៖

«នាងខ្ញុំ និងលោកប្ដីមានគម្រោង បើកមណ្ឌល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មើលថែចាស់ជរា គ្មានទីជម្រក ជនពិការ..ខ្ញុំនឹងធ្វើឡើង នៅពេលបងប្អូនគាំទ្រខ្ញុំបាន10M View និង 4M like Page (នៅពេលនេះខ្ញុំមិនទាន់អាចមានលទ្ធភាពឡើយ)ខ្ញុំជឿជាក់លើបងប្អូននឹងខមិនគាំទ្រពិតៗខ្ញុំនិយាយពិត ធ្វើពិត នឹងបង្ហាញសង្គមពិត..សូមបងប្អូនទាំងក្នុងនិងក្រៅស្រុកគាំទ្រគម្រោងខ្ញុំឡើង ។ រូបភាពយកមកពី F a c e b o o k onlineតែសុំប្ដូរការធ្វើបន្ទប់មិនដូចរូបឡើយ រៀងធំតិច មូលហេតុនេះហើយដែលខ្ញុំចង់បានដី ជាហិចតាច្រើនៗ»។

តែយ៉ាងណាចំពោះការលើកឡើងនេះមានភ្ជាប់នូវការទាញយកផេក Like ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងអ្នកទស្សនាជាច្រើនរហូតដល់១០លាននាក់បែបនេះហើយ បានធ្វើឱ្យមហាជនមានការបញ្ចេញមតិ រិះគន់ទៅវិញ។ 

ទោះបីជាបែបនេះក្ដី ម្ចាស់ទំព័រខាងលើនេះហាក់មិនខ្វល់ខ្វាយទៅនឹងការរិះគន់នេះឡើយ គ្រាន់តែឆ្លើយតបថា« ក្តីសង្ឃឹមគឺឱ្យបងប្អូនគាំទ្រមិនមែនឱ្យផ្ចាញ់ឡើយ ខ្ញុំថាខ្ញុំនឹងធ្វើនៅពេលខ្ញុំមានលទ្ធភាពហើយនៅពេលពេលខ្ញុំបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Like នោះហើយជាពេលខ្ញុំមានអាចបើកបានមានហេតុផលទើបខ្ញុំធ្វើផុសឡើង។ ចុងក្រោយនាងក៏បានអរគុណដល់អ្នកបញ្ចេញមតិនឹងបានចូលរួមស៊ែរផេករបស់នាង ហើយនាងក៏មិនបានខឹងសម្បារឬបាក់ទឹកចិត្តអ្វីដែរព្រោះមនុស្សម្នាក់ៗមានមហិច្ឆិតាផ្សេងៗគ្នា ៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post