
សង្គម
បុរសម្នាក់បានប.ញ្ច.ប់ជី.វិ.តចោលប្រពន្ធ គ្រួសារដោយសារតែបញ្ហាជីវិត ជួបសម្ពាធផ្លូវចិត្តរឿងការងារ ដោះស្រាយមិនបាន បន្សល់ទុកត្រឹមសារផ្ដាំផ្ញើមួយ ធ្វើឱ្យប្រពន្ធ និងគ្រួសារមានការស្ដាយស្រណោះជាពន់ពេក។
តាមរយៈសារដែលជាបណ្ដាំចុងក្រោយបានរៀបរាប់ឱ្យដឹងពីការបែងចែកទ្រព្យ និងអំពីបញ្ហាដោយសារតែថ្នាក់ដឹកនាំនៅកន្លែងការងារបានផ្លាស់ប្ដូរទីតាំងការងារ គឺពីស្រុកកំណើតនៅឯខេត្តបាត់ដំបង ត្រូវផ្លាស់ទៅខេត្តប៉ៃលិន ។
ទាក់ទងនឹងរឿងនេះធ្វើឱ្យមហាជនជាច្រើនសម្ដែងការសោកស្ដាយ និងការជជែកវែកញែកយ៉ាងច្រើន ក្នុងនោះលោក ផែង វណ្ណៈ បានលើកឡើងសោកស្ដាយ និងសារមួយខ្លីផងដែរ នៅយប់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២២នេះ ដោយក្នុងនោះលោកបានឱ្យដឹងថា៖
«ខ្ញុំសូមចូលរួមសោកស្ដាយដែលបាត់បង់ក្មួយ ខ្ញុំមិនធ្វេីអត្ថាធិប្បាយអំពីរឿងក្មួយទេ ព្រោះពូបានដឹងអំពីសង្គមការងារបច្ចុប្បន្នច្បាស់លាស់ណាស់ !»





