header ads

Sponsor

បើយើងនិយាយដល់ស្មាតហ្វូនស្ថិតក្នុងកម្រិតថវិកា ឬចំពោះស្មាតហ្វូនដែលមានតម្លៃក្រោម $300 អ្នកទាំងអស់គ្នាប្រហែលជាគិតថា កម្លាំងម៉ាស៊ីនដំណើរមិនទាន់រលូន កាមេរ៉ាថតរូបមានកម្រិត រចនាបថឌីហ្សាញរូបរាងទូរស័ព្ទសាមញ្ញាៗនៅឡើយ ប៉ុន្តែដឹងអត់ថា សម្រាប់ស្មាតហ្វូន OPPO ត្រកូល A ស៊េរីគឺជាជួរទូរស័ព្ទដែលលក់ដាច់ខ្លាំងក្នុងតម្លៃក្រោម $300 និងជាទូរស័ព្ទដែលទទួលបានចាប់អារម្មណ៍ខ្លាំងបំផុតពីអ្នកប្រើប្រាស់គ្រប់ស្រទាប់វ័យ។

ជាក់ស្តែងកាលពីថ្មីៗនេះ OPPO បានបញ្ចេញនូវស្មាតហ្វូនត្រកូល A ជំនាន់ថ្មីលំដាប់ខ្ពស់គឺ OPPO A96 ដែលមានតម្លៃត្រឹមតែ $299 ជាស្មាតហ្វូនដែលកំពុងល្បីរន្ទឺនៅលើទីផ្សារ ដូច្នេះប្រិយមិត្តប្រាកដជាឆ្ងល់ហើយថា តើស្មាតហ្វូននេះមានលក្ខណៈពិសេសអ្វីខ្លះដែលទាក់ទាញចិត្តអ្នកប្រើប្រាស់ច្រើនម្លឹងៗ? តោះ! មកដឹងហេតុផលលម្អិតៗ និងអារម្មណ៍ពិតៗរបស់អតិថិជនក្រោយពីបានប្រើប្រាស់ OPPO A96 បាន 1ខែ។ តើស្មានហ្វូននេះមានលក្ខណៈពិសេសអ្វីខ្លះ?​

RAM 13GB (8GB+5GB) + Qualcomm Snapdragon 680

ជាធម្មតាសម្រាប់អ្នកលេងហ្គេម វៃហ្គេម គឺសុទ្ធតែចង់បាន MVP អ៊ីចឹងបើមាន OPPO A96 បំពាក់ដោយកម្លាំងម៉ាស៊ីនខ្លាំង RAM 13GB (8GB+5GB) និងបន្ទះឈីបល្បីឈ្មោះ Qualcomm Snapdragon 680 ច្បាស់ជាអាចជម្រុញល្បឿនប្រតិបត្តិការក្នុងទូរស័ព្ទលោកអ្នកឲ្យកាន់តែរហ័ស និងគ្មានភាពរអាក់រអួល។

ថាមពលថ្មធំ 5000mAh និង បច្ចេកវិទ្យាសាកថ្មលឿន 33W SuperVOOC

មួយវិញទៀត បច្ចុប្បន្នមនុស្សម្នាក់ៗសុទ្ធតែប្រើប្រាស់ទូរស័ព្ទពេញមួយថ្ងៃ តែបែរជាបារម្ភរឿងទូរស័ព្ទអស់ថ្ម ហើយត្រូវចំណាយពេលសាកថ្មយូរ ប៉ុន្តែសម្រាប់ OPPO A96 បានបំពាក់ដោយថាមពលថ្មធំ 5000mAh និងគាំទ្របច្ចេកវិទ្យាសាកថ្មលឿន 33W SuperVOOC សាកថ្មលឿនរហ័ស ថែមទាំងមានសុវត្ថិភាពខ្ពស់ ដោយគ្រាន់សាក 5 នាទី អាចនិយាយទូរស័ព្ទលើសពី 3 ម៉ោង និងសាកថ្មមួយពេញចំណាយត្រឹមតែ 71នាទីប៉ុណ្ណោះ។

អេក្រង់ទម្លុះ 90Hz

ចំណែករាល់ពេលលេងហ្គេម អូសមើលបណ្តាញសង្គម ឬទស្សនាវីដេអូម្តងៗតែងតែតានតឹងចិត្តដោយសារអេក្រង់ទាក់ៗ ប៉ុន្តែនៅលើអេក្រង់ OPPO A96 បានបង្ហាញភាពរស់រវើក លឿនអូសបញ្ជារលូនជាមួយអេក្រង់ទម្លុះ 90Hz ដែលមានទំហំ 6.95” ជាមួយកម្រិត FHD+ ព្រមទាំងមានសមត្ថភាពអាចការពារភ្នែក។

កាមេរ៉ា AI 50MP

ចំពោះកាមេរ៉ាស្មាតហ្វូនដែលស្ថិតក្នុងតម្លៃក្រោម​ $300 ភាគច្រើនបានបំពាក់កាមេរ៉ា AI 50MP ដោយឡែក OPPO A96 ក៏បំពាក់នូវកាមេរ៉ា AI 50MP ដែរ ប៉ុន្តែមានសមត្ថភាពខ្ពស់ថតរូបរហូតដល់ 108MP អាចផ្តិតរូបភាពស្អាតៗ និងមានមុខងារថតរូបបែបកាម៉េរា Flagship ដូចជា Selfie HDR, Bokeh Flare Portrait និង Portrait Beautification។ ចំណែកកាមេរ៉ាមុខស៊ែលហ្វីមានទំហំ 16MP អាចផ្តិតយករូបភាពកាន់តែភ្លឺច្បាស់ទោះស្ថិតក្នុងកន្លែងងងឹតកម្រិតណាក៏ដោយ។

គួរបញ្ជាក់ផងដែរថា សម្រាប់ស្មាតហ្វូន OPPO A96 បានចេញលក់ជាផ្លូវការទូទាំងប្រទេសកម្ពុជាហើយ ដូចនេះសម្រាប់អតិថិជនដែលមានចាប់អារម្មណ៍អាចអញ្ជើញទៅតេស្តសាកល្បង និងសាកសួរពីព័ត៌មានលម្អិតផ្សេងៗនៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ។ អ្វីដែលពិសេសរាល់ការទិញ OPPO A96 តម្លៃ $299 ចាប់ពីថ្ងៃនេះដល់ថ្ងៃទី27 ខែមិថុនា នឹងទទួលបានកាដូតម្លៃ $54 ភ្លាមៗរួមមាន កាតាបស្ពាយ (តម្លៃ $25) និងស៊ីមស្មាតលេខពិសេស Copper ($29) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ ស្រូតឡើងៗបងប្អូនទាំងអស់គ្នា!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post