
សង្គម
កាលពីពេលថ្មីៗនេះ កំពុងតែមានការចាប់អារម្មណ៍ជាខ្លាំងទៅលើកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្រោយបង្ហាញសមាជិកថ្មី ដែលជារថយន្តស៊ែរីទំនើបលំដាប់អភិជន ម៉ាករ៉ុលរ៉យ ជាមួយនឹងតម្លៃខ្ពស់មិនធម្មតា ។
គ្រួសាររបស់តារាចម្រៀងលោក ព្រាប សុវត្ថិ បានបង្ហាញរូបភាពរួមនៅកន្លែងលក់រថយន្តម៉ាកទំនើបនេះ ជាមួយនឹងសារដ៏ខ្លីថា «សមាជិកថ្មីហេងៗ» ធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនសម្ដែងការរីករាយជាមួយ ។
ហើយក្នុងនោះមានការបញ្ចេញមតិជូនពរ ហើយអ្នកខ្លះលើកឡើងថា រថយន្តនេះពិតជាស័ក្តិសមនឹងតារាចម្រៀងលំដាប់កំពូលណាស់ ឯអ្នកខ្លះថា ប្រសិនបើលោកចង់ទិញប៉ុន្មានគ្រឿងក៏បានដែរ។
ចំពោះលោកហាក់មិនមានអ្វីប្លែកទេ សម្រាប់កំពូលតារាចម្រៀងដែលមានឈ្មោះល្បី ហើយមិនត្រឹមតែប៉ុណ្ណោះ លោកឧកញ៉ាវ័យ៤៧ឆ្នាំរូបនេះ ក៏កំពុងតែរីកចម្រើនលើវិស័យជំនួញទៀតផង ជាក់ស្ដែងដែលគេដឹងតម្លៃនាឡិកាដែលលោកពាក់ មានតម្លៃដល់ទៅកន្លះលានដុល្លារឯណោះ៕





