
សិល្បៈ
លោក បណ្ឌិត ងិន បាណាល់ ជាមន្ត្រីជាន់ខ្ពស់មួយរូប ដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក (ផ្កាយ៣) តួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៅក្រសួងមហាផ្ទៃ ហើយក៏ជាកូនប្រសាររបស់អ្នកឧកញ៉ា សុខ គង់ មហាសេដ្ឋីមួយរូបនៅកម្ពុជា បានបង្ហាញពីការប្រើជីវិតបែបសាមញ្ញ ជាមួយគ្រួសារនៅព្រលប់ថ្ងៃពុធ ទី២៩ ខែមិថុនានេះ។
លោកបណ្ឌិតបានបាននាំភរិយា រួមទាំងកូនរបស់ខ្លួន ទៅញាំអាហារមួយកន្លែងនៅតាមចិញ្ចើមផ្លូវ ជាមួយនឹងស្នាមញញឹម និងភាពស្និទស្នាលជាទីបំផុត ។ តាមរយៈរូបភាពដ៏ផ្អែមល្ហែម ដែលបង្ហោះនៅលើបណ្តាញសង្គម មុននេះបន្តិច ឯកឧត្តមបណ្ឌិត ក៏បានភ្ជាប់ជាមួយនឹងសារដ៏មានអត្ថន័យផងដែរថា៖
«អាហារនៅតាមចិញ្ចើមផ្លូវក៏អាចបំពេញតម្រូវការស្រេកឃ្លានរបស់យើងបានដែរ - គ្មានហេតុផលចាំបាច់ដែលត្រូវធ្វើឱ្យអ្នកដ៏ទៃខ្លោចផ្សាររីងរៃដើម្បីសេចក្តីសុខហួសប្រមាណរបស់ខ្លួនឡើយ»។
ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានរៀបការជាមួយលោកជំទាវ សុខ ចន្ធូ ដែលត្រូវជាកូនស្រីរបស់អ្នកឧកញ៉ា សុខ គង់ ស្ថាបនិកក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមិន គ្រុប និងក្រុមហ៊ុនសុខាអូតែល បច្ចុប្បន្ននេះឯកឧត្តមបណ្ឌិត និងលោកជំទាវ មានកូនចំនួន៣នាក់ហើយ គឺប្រុសម្នាក់ និងស្រី២នាក់៕





