header ads

Sponsor

(ខេត្តស្វាយរៀង)៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក សោម សុធា លោកអគ្គនាយកក្រុមហ៊ុន ភូមិខ្មែរគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល ផ្សារមរតក ដែលមានលក់អចលនទ្រព្យ ដីឡូត៍ ផ្ទះល្វែង និងផ្សារ នៃក្រុមហ៊ុនផ្សារមរតក ឯ.ក ដែលជាផ្សារធំទី២ នៅលើទឹកដីក្រុងស្វាយរៀង  បានផ្តល់តូបផ្សារមេឃ ចំនួន១២០តូប ដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងប្រគល់ប័ណ្ណសម្គាល់ម្ចាស់ស្តង់ផ្សារ ដែលមានទីតាំងស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។ 


លោក សោម សុធា អគ្គនាយកក្រុមហ៊ុនខ្មែរគ្រុប បានមានប្រសាសន៍អោយដឹងថា៖ ចាប់តាំងពីក្រុមហ៊ុនរបស់ដំណើរលក់អចលនទ្រព្យ ដីឡូត៍ ផ្ទះល្វែង គឺមានអថិជនគាំទ្រច្រើនលើសលប់ហើយទទួលបានជោគជ័យស្ទើរគ្រប់គម្រោង។នៅរសៀលនេះផងដែរ លោកអគ្គនាយក និងសហការី បានជួបស្វាគមន៍បងប្អូនអាជីវករ ដែលជាម្ចាស់ស្តង់ផ្សារ ម្ចាស់តូបផ្សារ និងម្ចាស់ផ្សារមេឃ ជាច្រើននាក់ ដែលអញ្ជើញមកទទួលវិញ្ញាបនបត្របញ្ជាក់ម្ចាស់កម្មសិទ្ធិ ហើយពួកគាត់ត្រៀមខ្លួនរួចជាស្រេច សម្រាប់ចូលលក់ឆាប់ៗនេះ មានទាំងប្រភេទ បន្លែ ត្រី សាច់ អាហារ ផ្លែឈើ ទំនិញជាច្រើនប្រភេទទៀត។


លោកអគ្គនាយក សោម សុធា បានមានប្រសាសន៍បន្តទៀតថា៖ លោកបានអរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសជាតិ ទើបលោកមានឱកាសបានវិនិយោគនិងការ អភិវឌ្ឍន៍លើទឹកដីខេត្តស្វាយរៀង ក្នុងនោះក៏មានការគាំទ្រពីសំណាក់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អាជ្ញាធរដែនដីនិងស្ថាប័នដែលមានការពាក់ព័ន្ធជួយសម្របសម្រួលដល់ក្រុមហ៊ុនរបស់លោក ក្នុងការបង្កើតផ្សារមរតកនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាជនក្នុងក្រុងស្វាយរៀង និងសហគមន៍នេះកាន់តែងាយស្រួល ប្រកបអាជីវកម្មផ្សេងៗហើយសម្រាប់ថ្ងៃនេះផងដែរលោកក៏បានស្វាគមន៍បងប្អូនអាជីវករដែលជាម្ចាស់ ស្តង់ផ្សារ និង តូបផ្សារក្រមួន (ផ្សារមេឃ) មកទទួល ប័ណ្ណសម្គាល់តូប របស់ពូកគាត់ យ៉ាងសប្បាយរីករាយព្រោះពួកគាត់បានទទួលទីតាំងល្អៗ សម្រាប់បើកអាជីវកម្ម តូចធំរបស់គាត់ ពិសេសបានសម្រួលការងាយស្រួលដល់បងប្អូនប្រជាកសិករ ទិញឬលក់ បន្លែ ផ្លែ ឈើ ត្រីសាច់ និងសម្ភារ:ប្រើប្រាស់សំខាន់ៗនៅជិតផ្ទះ និងសហគមន៍របស់ពូកគាត់តែម្ដង ។


ក្នុងឱកាសនោះផងដែរប្រជាពលរដ្ឋដែលបានមកទទួលប័ណ្ណសម្គាល់តូបពីលោកអគ្គនាយកក្រមហ៊ុនភូមិខ្មែរគ្រុបបានសម្តែងនូវទឹកចិត្តរីករាយដោយទទួលបាននូវតូបលក់ដូរ ដោយឥតគិតថ្លៃនៅផ្សារក្នុងគម្រោងភូមិមរតក ក្រុងស្វាយរៀង និងសូមជួនពរលោក អគ្គនាយក និង ក្រុមគ្រួសារជួបនូវពុទ្ធិពរ ទាំងបួនប្រការ និងបន្តការអភិវឌ្ឍន៍ក្នុងសហគមន៍ ក៍ដូចជាខេត្តរបស់យើង កាន់រីកចំរើនលួតលាស់ទៅមុខ។


សូមបញ្ជាក់ផងដែរថា: ផ្សារមរតក របស់យើងនឹងរៀបចំរួចរាល់ ១០០% នៅត្រឹមខែកក្កដានេះ ហើយនឹងមានបងប្អូនអាជីវករចូលបើកតូប ស្តង់លក់ រាប់រយអាជីវកម្មតែម្តង៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post