
សិល្បៈ
តារាចម្រៀងរួមដំបួល លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ បានក្លាយជាគូស្នេហ៍ដ៏ស័ក្តិសម មានការកោតសរសើរពីទស្សនិកជន និងក្រោយពីពួកគេបានបើកចំហស្នេហ៍ជាសាធារណៈកន្លងមក ហើយនៅថ្ងៃទី ០១ ខែកក្កដា នេះគូស្នេហ៍មួយគូនេះបានដឹកដៃគ្នាភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរ ។
នៅក្នុងពិធីភ្ជាប់ពាក្យរបស់តារាចម្រៀង ប៉ាច គីមមួយ និង លោក សយ រតនៈ ពិតជាមានភាពអធិកអធម ដោយមានការតុបតែងរៀបចំលំអរយ៉ាងស្រស់ស្អាត ហើយមិនត្រឹមតែប៉ុណ្ណោះនោះទេ មានទាំងពិធីឡើងគេហដ្ឋានថ្មីទៀតផង។
លោក សយ រតនៈ ព្រមប្រកាសប្រាប់មហាជនអ្នកគាំទ្រថា លោកមានទំនាក់ទំនងស្នេហាជាមួយស្រីស្អាតសាច់សខ្ចីដូចបណ្ដូលចេកកូនកាត់ចិនគឺកញ្ញា ប៉ាច គីមមួយ អស់រយៈពេលជាង៧ឆ្នាំហើយ ដោយ២ឆ្នាំដំបូងៗនៃការចូលប្រលងចម្រៀងនៅក្នុងវិធី The Voice Cambodia រដូវកាលដំបូង លោកមានចិត្តប្រតិព័ទ្ធចំពោះកញ្ញាបាត់ទៅហើយ និងបានលួចថតវីដេអូកញ្ញាទុកថែមទៀតផង៕














