
សង្គម
(ភ្នំពេញ)៖ ឧកញ៉ា លាន អាហ្វ្រីលគីនីន ត្រូវបានចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមរបស់លោក ក្នុងសំណុំរឿង «បង្វែរវត្ថុរឹបអូស ឬវត្ថុដាក់ធានា» ដោយកំណត់ឲ្យជាប់ព.ន្ធនា.គារមួយឆ្នាំ តែទោ.សត្រូវព្យួរ និងសងជំ.ងឺចិត្តទៅភាគីដើមប.ណ្ដឹង។
នេះបើតាមមន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់សារព័ត៌មាន នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ទោះជាយ៉ាងណា ចៅក្រមជំនុំជម្រះលើសំណុំរឿងនេះ ក៏បានប្រកាសទុកសិទ្ធិឲ្យ ឧកញ៉ា លាន អាហ្វ្រីលគីនីន ប្តឹ.ងឧទ្ធរណ៍តាមកំណត់ច្បា.ប់ផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ទិត សុទ្ធីប៉ូរ៉ាឆាត បានបើកសវនាការប្រកាសសាលក្រមកំបាំងមុខ ដោយបានសម្រេចផ្តន្ទាទោស ឧកញ៉ា លាន អាហ្វ្រីលគីនីន ដាក់គុករយៈពេលមួយឆ្នាំ (១ឆ្នាំ) តែទោ.សនោះត្រូវព្យួរ, ពិ.ន័យជាប្រាក់ចំនួន១លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ និងបង្គាប់ឲ្យសងថ្លៃជំងឺចិត្តចំនួន២០លានរៀល ទៅភាគីខាងដើមប.ណ្ដឹង។
ឧកញ៉ា លាន អាហ្វ្រីលគីនីន អាយុ៤៤ឆ្នាំ ត្រូវបានដើមបណ្តឹងប្តឹងពីបទ បង្វែរវត្ថុរឹបអូស ឬវត្ថុធានា តាមបញ្ញត្តិមាត្រា ៣៩៧នៃក្រមព្រ.ហ្មទណ្ឌ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ លោកក៏ធ្លាប់ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រ.ហ្មទណ្ឌ ចាប់ខ្លួនកាលពីអំឡុងខែឧសភា ឆ្នាំ២០២២កន្លងទៅផងដែរ តែអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយបញ្ចប់ការសួរនាំ៕


