
សង្គម
កំពង់ស្ពឺ ៖ នៅលើកំណាត់ផ្លូវល្បឿ.នលឿ.ន ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៥ និង ៤៥ នាទី ត្រង់ចំណុចភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ( រាជធានី ភ្នំពេញ _ ព្រះសីហនុ )មានរថយន្ត០១គ្រឿង ម៉ាក អាល់ហ្វាតបានក្រ.ឡាប់ផ្ងារជើង ធ្វើឱ្យមានអ្នករ.បួ.ស ចំនួន៤នាក់។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តអាល់ហ្វាតនេះ ពណ៍ស ផ្លា.កលេខ ភ្នំពេញ 2BF-8590 បើកបរដោយឈ្មោះ ប៉ក់ ពឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង អ្នករួមដំណើរ ០៤នាក់ ស្រី ០១នាក់ ៖
-ទី១ឈ្មោះ អាន់ ជុងហូ ភេទប្រុស អាយុ៥៧ឆ្នាំ (ជនជាតិកូរ៉េ)
-ទី២ឈ្មោះ អុី សហា ភេទប្រុស អាយុ៤០ឆ្នាំ(ជនជាតិកូរ៉េ)
-ទី៣ឈ្មោះ គីម យ៉ុងហ៊ុន ភេទប្រុស អាយុ ៤៦ឆ្នាំ (ជនជាតិកូរ៉េ)
- ទី៤ឈ្មោះ មីន ធីតា ភេទស្រី អាយុ១៨ឆ្នាំ (ជនជាតិខ្មែរ)
បើតាមមន្ត្រីជំនាញចរា.ចរណ៍ស្រុកភ្នំស្រួចលោកវរសេនីយ៍ទោ ពៅ នឿន អធិការ នគរបាលស្រុកភ្នំស្រួច ថារថយន្ដបើកបរពីទិសខាងកើតទៅទិសខាងលិច ក្នុងគន្លងខាងឆ្វេងដៃ ដល់ចំណុចខាងលើ បានគេចរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក រួចអ្នកបេីកបរជាន់ហ្រ្វាំង ក្នុងពេលរថយន្ដកំពុងឋិតក្នុងល្បឿ.នលឿ.ន បណ្ដាលឱ្យក្រ.ឡា.ប់ជាច្រើនជុំ គ្រោះ.ថ្នា.ក់មនុស្សនៅក្នុងរថយន្ដ៤នាក់ និងខូ.ចខា.តរថយន្ដទាំងស្រុង។
សមត្ថកិច្ចនគរបាលបានជួយស.ង្គ្រោះបញ្ជូនជ.នរ.ងគ្រោះទៅកាន់មន្ទីរពេទ្យ រថយន្តបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច៕






