
សិល្បៈ
ពិធីមង្គលការកូនប្រុសឧកញ៉ា លាង ម៉េង អគ្គនាយក និងជាសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាមួយនឹងចៅស្រីឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី អាទិត្យ កាលពីម្សិលមិញនេះ នៅភូមិគ្រឹះដ៏ស្កឹមស្កៃរបស់ឯកឧត្តមជា សុផារ៉ា ក្នុងសង្កាត់ទួលសង្កែទី២ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនោះក៏មានវត្តមានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកំពូលៗ អញ្ជើញចូលរួម។
សម្រាប់កម្មវិធីរៀបចំអាហារពេលរាត្រីវិញ ត្រូវបានរៀបចំឡើងនៅ អគារ C-G នៃមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC Wedding Plaza។
ក្នុងនោះពិធីនេះដែរ ពិធីករដ៏ល្បីឈ្មោះមួយរូបគឺ លោក សុខ រ៉ាស៊ី ថាបានធ្វើឱ្យក្ដីស្រមៃខ្លួនក្លាយជាការពិត ពេលដែលបានកាន់ម៉ៃក្រូហ៊្វូន នៅចំពីមុខសម្ដេចទាំងបី ។ លោកបានរៀបរាប់ឱ្យដឹងថា៖
«ក្តីស្រមៃរបស់ខ្ញុំ ទីបំផុតខ្ញុំអាចធ្វើបានហើយ ដែលអាច កាន់ម៉ៃក្រូហ៊្វូន នៅចំពីមុខ វត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចទាំងបី ពិតជាមានមោទនភាពណាស់»
សូមជម្រាបជូនថា កូនប្រុសរបស់អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ គឹម ចាន់ណា មានឈ្មោះថា អ៊ឹង ឬទ្ធី និងខណៈកូនក្រមុំជាចៅស្រីឯកឧត្តម ជា សុផារ៉ា ជាកូនស្រីរបស់លោកជំទាវ ជា ជុតិម៉ា និងឯកឧត្តមបណ្ឌិត ម៉ឹង មករា អនុប្រធានក្រុមការងារចលនាកសិករ និងជាអនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានឈ្មោះថា ផន សុផានីសា ៕




























