header ads

Sponsor

សិល្បៈ

តាគល់

ទាក់ទងនឹងរឿងរ៉ាវរបស់លោក ជឿន ប៊ុនចក់ ហៅជីងចក់ និងអតិតភរិយា ទ្រិញ ផល្លា កាន់តែវិវឌ្ឍន៍ទៅមុខហើយ ដើម្បីឱ្យច្បាស់ថារឿងពិតពីក្រោយនឹងទៅជាយ៉ាងណា ខណៈកន្លងមក អតីតភរិយារូបនេះ ចេញបកស្រាយតាមរយៈសន្និសិទកាសែត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងប្ដឹ.ងលោកទៀតផង តែយ៉ាងណាលោកក៏បានទៅបំភ្លឺរួចហើយដែរ តែនៅតែមិនទាន់បញ្ចប់ទេ ព្រោះនឹងត្រូវឡើងទៅដល់តុ.លា.ការទៀត។

នៅយប់ថ្ងៃទី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក ជឿន ប៊ុនចក់ បានចេញមុខបកស្រាយរឿងផ្ទាល់តែម្ដង ខណៈកន្លងមកលោកមិនដែលបានចេញមុខទេ ។ តាមរយៈវីដេអូដែលបកស្រាយបានឱ្យដឹងថា  ដោយសារតែសេចក្ដីស្រលាញ់ ទើបព្រមឱ្យគ្រប់បែបយ៉ាង តែបែរជាចុងក្រោយត្រូវបានមនុស្សដែលខ្លួនស្រលាញ់ ធ្វើបែបនេះដាក់ខ្លួន ដែលខ្វះតែមួយជំហានត្រូវបាត់បង់ទាំងអស់ ទាំងកិត្តិយស និងក្លាយជាភិ.រុ.ទ្ធជនទៀត។

ក្នុងវីដេអូនោះលោកជីង ចក់ក៏បាននិយាយរឿងលុយកុងត្រាជាអ្នកអ្នកស្រីទ្រី ដាណា ដោយសារតែរូបលោក ក្នុង១ឆ្នាំបានជាង១០ម៉ឺនដុល្លារ ក៏ត្រូវអតីតភរិយាបើកយកអស់ដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

សូមជម្រាបជូនថា កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ គ្រប់គ្នាផ្ទុះការភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញ Admin ជីងចក់ និងភរិយា បានចុះកុងត្រាការងារជាមួយ ចែដាណា បាត់ ទទួលបានលុយសុទ្ធតែដុល្លារ ទំាងដុំៗ។ អ្នកនាង ផល្លា ភរិយារបស់ Admin ជីងចក់ បានបញ្ជាក់បន្ថែមថា “រួចរាល់ការងាថ្មី ទទួលកុងត្រា 50% សិន ហេងៗ “។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលកាលពីពេលនោះយើងមិនដឹងថាលុយកុងត្រានេះមានចំនួនប៉ុន្មាន តែពេលនេះលោក ជីងចក់ បានទម្លាយប្រាប់ហើយថាមួយឆ្នាំចំនួន ១០៨០០០ដុល្លារ ហើយពេលនោះភរិយារបស់ខ្លួនទៅជាសាក្សីតែប៉ុណ្ណោះ តែពេលបើកលើកទី១ប្រពន្ធទុក បើកលើកទី២លួចបើកម្នាក់ឯង ដោយស៊ីញ៉េជំនួសខ្លួនទៀត ដល់ពេលបើកហើយឆ្លើយថាទុកបង់ផ្ទះ តែផ្ទះនោះបង់បានមួយខែប៉ុណ្ណោះ ក្រៅពីនេះមិនបានយកទាំងអស់ ហើយសរុបលុយដែលភរិយាយកពីខ្លួន ៥៧ម៉ឺនដុល្លារ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post