
សង្គម
ភ្នំពេញ៖ មានករណីគ្រោះ.ថ្នា.ក់ចរា.ចរមួយរវាង រថយន្ដ ជាមួយម៉ូតូ ហើយហោះម៉ូតូឡេីងលេីដំបូលរថយន្ត ហេតុការណ៍ស្ថិតតាមបណ្ដោយផ្លូវ១៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង១១៖១៥នាទីយប់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។
បើតាមអ្នកឃើញហេតុការណ៍ បានបញ្ជាក់ឱ្យដឹងថាម៉ូតូបានបើកក្នុងល្បឿនលឿន ផ្ទុយគ្នាពីរថយន្ត ហើយមកដល់ចំណុចកើតហេតុក៏បានបុ..កតែម្ដង ធ្វើឱ្យខាងអ្នកបើកម៉ូតូរ.បួ.សធ្ង..ន់ បញ្ជូនទៅពេ.ទ្យស.ង្គ្រោះប.ន្ទាន់ភ្លាមៗ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ។







