header ads

Sponsor

(ខេត្តស្វាយរៀង): នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លោក សោម សុធា អគ្គនាយកក្រុមហ៊ុន ភូមិខ្មែរគ្រុប និងសហការី បាននាំយកនូវគ្រឿងឧបភោគបរិភោគ រួមនិងថវិកាចំនួន១លានរៀល ដើម្បីយកទៅប្រគល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបការលំបាកគ្មានដីនិងផ្ទះផ្ទាល់ខ្លួន សំរាប់ស្នាក់អាស្រ័យនៅ ដោយសារខ្ចីដីគេរស់នៅ បណ្តោះអាសន្នមួយគ្រួសារស្ថិតនៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ 

លោក សោម សុធា បានឲ្យដឹងថាៈ ដោយយោងទៅលើសំណូមពរពីសំណាក់អាជ្ញាធរមូលដ្ឋានថា  មានប្រជាពលរដ្ឋក្រីក្រចំនួន១គ្រួសារ បាននឹងកំពុងជួបការលំបាកក្នុងការរស់នៅជាប្រចាំថ្ងៃ ដែលបុរសជាប្តីមានឈ្មោះជាម ផាំ អាយុ៥៩ឆ្នាំ (ជានិវត្តន៍ជន) ចំណែកស្ត្រីជាប្រពន្ធឈ្មោះ ផាន់ សុីថា អាយុ៥៥ឆ្នាំមានកូនចំនួន៨នាក់ ប៉ុន្តែកូនៗរបស់ពួកគាត់ពុំបានរស់នៅជាមួយគាត់ទេ ដោយពួកគាត់នៅតែ២នាក់ប្តីប្រពន្ធ។ ហើយសព្វថ្ងៃរស់នៅដោយសារខ្ចីដីគេ សង់លំនៅឋានប៉ុណ្ណោះ ហើយនៅពេលខាងមុខនេះម្ចាស់ដីនឹងយកដីនោះវិញ ហើយពួកគាត់បានគិតថានឹងនាំគ្នាទៅនៅវត្ត។ 

លោកអគ្គនាយកបានបន្តថាៈ ដោយយោងទៅលើសំណូមពរខាងលើ លោកនិងសហការី នឹងសិក្សាពីការរកទីតាំងដើម្បីឲ្យពួកគាត់មានដីមួយកន្លែង ដើម្បីសំរាប់ការសង់លំនៅឋានផ្ទាល់ខ្លួនរបស់ពួកគាត់ នៅពេលខាងមុខ ។ 

សូមបញ្ជាក់ផងដែរថាៈ ក្រុមហ៊ុន ភូមិខ្មែរគ្រុប ដែលមានលក់អចលនទ្រព្យ ដីឡូត៍ ផ្ទះល្វែង និងផ្សារ (  ឯ.ក ) ដែលជាផ្សារធំទី២នៅលើទឹកដីក្រុងស្វាយរៀងមខេត្តស្វាយរៀង ហើយនៅពេលថ្មីៗនេះបានផ្តល់តូបចំនួន១២០តូបដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងប្រគល់ប័ណ្ណសម្គាល់ម្ចាស់ស្តង់ និងផ្សារមេឃ ដែលមានទីតាំងស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុង ស្វាយរៀង។  

ចាប់តាំងពីក្រុមហ៊ុនចាប់ដំណើរការលក់អចលនទ្រព្យ ដីឡូត៍ ផ្ទះល្វែង គឺមានអថិជនគាំទ្រច្រើនលើសលប់ហើយទទួលបានជោគជ័យស្ទើរគ្រប់គម្រោង៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post