
សិល្បៈ
កាលពីថ្ងៃអាទិត្យទី០៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ុង ឬទ្ធី និងលោកជំទាវ បានអញ្ជើញមកចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ ចៅស្រី របស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា និងលោកជំទាវ ជាគូនិងចៅប្រុសរបស់លោកជំទាវភាព ហៀក ដែលល្បីឡើងកក្រើកពេញស្រុកខ្មែរកន្លងទៅ។
អ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺឯកឧត្តមបណ្ឌិតថាភ្លេចចងដៃមង្គលបាត់ទៅហើយ ហើយមិនត្រឹមតែប៉ុណ្ណោះទេរឿងចងដៃនេះ គឺភ្លេចចំនួន៣ដងរួចមកហើយ តែ វេលាម៉ោង៦ព្រឹកថ្ងៃពុធទី០៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបានធ្វើរឿងនេះជំនួសវិញ។
«រូបខ្ញុំ និងភរិយាបាននាំយកបាយកញ្ចប់ទឹកបរិសុទ្ធ មកចែកជូនប្រជាពលរដ្ឋដែលបាននាំគ្នាយកកូនចៅ មករង់ចាំទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ ។
កម្មវិធីនេះកេីតចេញមកអំពីទៅចូលរួមក្នុងពិធី អាពាហ៍ពិពាហ៍ចៅស្រីឯកឧត្ដមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា និងចៅប្រុសរបស់លោកជំទាវភាព ហៀកចេញមកវិញភ្លេចមិនបានចងដៃចៅៗ ដូចច្នេះហេីយមានតែយកថវិការនេះបូកបន្ថែមនិងថវិការផ្ទាល់ខ្លួនខ្លះទៀត យកមកធ្វេីបុណ្យដាក់ទានដេីម្បីឧទ្ទិសកុសល ដល់ដូនតាម៉ាកុងដែលបានចែកឋានទៅលោកខាងមុខ រួចហេីយសូមងាកក្រោយអោយពរជ័យដល់ចៅប្រុសចៅស្រី ដែលទេីបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងនេះ
សូមអោយបានកូនប្រុសស្រីអោយបានច្រេីន ដេីម្បីបន្តពូជពង្សវង្សត្រកូលចូលរួមចំណែកបន្តវេនក៏សាងអភិវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជាយេីងអោយកាន់តែរីកចំរើន ក្រោមដំបូលសន្តិភាពដែមានសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនជាប្រមុខ ។
( តេីមានប្រីយមិត្តយេីងណាខ្លះដែលធ្លាប់ទៅហូបការហេីយភ្លេចចងដៃ ដូចខ្ញុំភ្លេចចងដៃ៣ដងរួចមកហេីយដេកមិនលកបក់មិនល្ហេីយទេ )















