
សិល្បៈ
ជារឿងមួយគួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងដែលអតីតតារាចំរៀងផលិតកម្មរ៉ុក គឺអ្នកនាង ម៉ូលីកា និងស្វាមី បានរៀបចំកម្មវិធីយ៉ាងធំ អញ្ជើញភ្ញៀវកិត្តិយសទាំងក្នុង និងក្រៅសិល្បៈជាង ១០០តុ ដើម្បីចូលរួមក្នុងកម្មវិធីខួបកំណើតកូនស្រីផង និងឡើងគេហដ្ឋានថ្មីតម្លៃ៤០ម៉ឺនដុល្លាអាមេរិកឯណោះ។
ដែលកម្មវិធីនេះប្រារព្វធ្វើឡើង នៅបុរីវ៉ារីណា ជិតតមណ្ឌលសុខភាពក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ សែនសុខ រាជធានីភ្នំពេញ ។
បើតាមលោកស្រី ម៉ូលីកា ដែលជាអ្នកលក់អនឡាញល្បីឈ្មោះមួយរូបបានឲ្យដឹងថា ទម្រាំបានផ្ទះវីឡាបែបនេះកន្លងមកលោកស្រី ធ្លាប់ឆ្លងកាត់ប្រវត្តិកំសត់ជូចត់ជាច្រើនក្នុងជីវិតរៀបរាប់មិនអស់ដើជួលផ្ទះគេ សុំផ្ទះគេនៅ ខិតខំប្រឹងប្រែងច្រៀងផង លក់អនឡាញផងតស៊ូរហូតបានសំរេចក្ដីបំណងអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
លោកស្រី ម៉ូលីកា បញ្ជាក់បន្ថែមថា ថវិកាដែលយកមកទិញផ្ទះនេះគឺជាកម្លាំងញើសឈា។ម លោកស្រី និងស្វាមីដែលបានមកពីការលក់អនឡាញដោយបច្ចុប្បន្នលោកស្រី មានផ្ទះពីបីកន្លែង ថែមទៀតផង. ភាពជោគជ័យនេះគឺជាការខិតខំតស៊ូព្យាយាមប្រឹងប្រែងទើបមានថ្ងៃនេះ។
អ្វីដែលចាប់អារម្មណ៍ទៀតនោះក៏មាន ក៏មានវត្តមានអ្នកនាងទ្រិញ ផល្លា ចូលរួមផងដែរ ដោយមិនខ្វល់ពីក្រសែភ្នែកគេរិះ.គន់ឡើយ ជាពិសេសទស្សនៈផ្សេងៗមកមកលើរូបនាង ជាមួយទឹកមុខញញឹមស្រស់ស្រាយ៕










