header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតចូលសួរសុខទុក្ខជនពិការមួយក្រុម ដែលប្រកបរបរម៉ាស្សានៅក្បែរសណ្ឋាគារសុខា ក្នុងពេលអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២នេះ ។

ហាងម៉ាស្សាឈ្មោះថា «សំណាង ខេមបូឌា»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គឺជាកន្លែងម៉ាស្សាផ្តល់សេវាដោយជនពិការភ្នែក ហើយការអញ្ជើញចូលសួរសុខទុក្ខជនពិការនៅក្នុងហាងម៉ាស្សានេះ មិនមានបានរៀបចំទុកជាមុននោះឡើយ ពោលជាការអញ្ជើញចូលសួរសុខទុក្ខដោយមិនបានព្រៀងទុក។

ពេលធ្វើដំណើរចាកចេញពីកម្មវិធីសម្តេចតេជោ ហ៊ុន សែន ក៏បានក្រឡេកឃើញ ហើយសម្តេចក៏បានប្រាប់អ្នកបើកបរឱ្យឈប់ និងដើរចូលទៅក្នុងហាងម៉ាស្សានោះតែម្តង ដែលវត្តមានរបស់សម្តេចតេជោ បានធ្វើឱ្យបងប្អូនជនពិការបម្រើការងារនៅក្នុងហាងស្រឡាំងកាំងភ្ញាក់ផ្អើល ហើយក៏រំភើបផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយក្រៅពីការសាកសួរសុខទុក្ខ និងព័ត៌មានពាក់ព័ន្ធនឹងការប្រកបរបរហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់បងប្អូនជនពិការបម្រើការងារនៅទីតាំងនោះផងដែរ។

សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់ការរស់នៅរបស់បងប្អូនជនពិការ។ ការយកចិត្តទុកដាក់នេះ ដោយសារតែសម្តេចយល់ពីទុក្ខលំបាករបស់ជនពិការ ក្នុងនាមសម្តេចជាជនពិការភ្នែកផងដែរនោះ។ បន្ថែមពីលើនោះ ការយកចិត្តទុកដាក់លើជនពិការ ជាស្មារតីនៃការទទួលខុសត្រូវក្នុងនាមជាប្រមុខដឹកនាំកម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីជំរុញសមត្ថភាព និងលទ្ធភាពដល់ជនពិការ ខណៈដែលពួកគេមិនមានកាយសម្បទាគ្រប់គ្រាន់ ដើម្បីបង្កភាពងាយស្រួលក្នុងការរស់នៅ ឬប្រកបរបរចិញ្ចឹមជីវិតដូចអ្នកមានកាយសម្បទាគ្រប់គ្រាន់នោះ។

តាមរយៈកាយវិការនាព្រឹកមិញនេះ ជាការស្តែងឱ្យឃើញកាន់តែប្រចក្សថែមទៀតថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខរាជរដ្ឋាភិបាលមួយរូប ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះជនពិការ។ ការយកចិត្តទុកដាក់របស់សម្តេចតេជោ បានធ្វើឱ្យសិទ្ធិរបស់ជនពិការត្រូវបានលើកកម្ពស់ ចៀសផុតពីការប្រមាថមើលងាយទាំងឡាយ ហើយពួកគេមានឱកាសកាន់តែច្រើនក្នុងការចូលរួមសកម្មភាពនានានៅក្នុងសង្គម៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post