
សង្គម
អ្នកថតវីដេអូមួយក្រុមដើម្បីទទួលបានចំណូលពីវីដេអូដែលខ្លួនថតនោះ មានការរិះគន់យ៉ាងខ្លាំង ដែលកន្លងមកបានថតវីដេអូហូបរបស់សឹងតែគ្រប់បែបយ៉ាងជាមួយអំបិលម្ទេស រហូតដល់មានអ្នកដាក់រហ័សនាមឱ្យថា «ចែអំបិលម្ទេស» ដែលមិនសុខពីសព្វដងទេ លើកនេះកាន់តែលេងខ្លាំងជាងមុនទៀត។
វីដេអូមុនៗ ហូបត្រឹមតែរបស់ផ្សេងដូចជាបន្លែ ផ្លែឈើនោះទេ តែលើកនេះហូបសុទ្ធតែគ្រា.ប់បែ.ក បើទោះបីជាដឹងថាមិនមែនជាគ្រា.ប់បែ.កពិតប្រាកដ ជានំខេកក៏ដោយ ក៏នៅតែមានអ្នករិះគន់ដដែល ដោយលើកហេតុផលថា ៖
«សម័យនេះក្មេងៗមានទូរស័ព្ទមើល ហីចុះបើគ្នាមើលវីដេអូនេះហើយ ពេលដែលគ្នាទៅលេងនៅទីណា ដែរឃើញបែបនឹង រួចគ្នាធ្វើដូចគាត់ តើវាទៅជាយ៉ាងណា ក្មេងខ្លះគ្នាមិនសូវចេះស្តាប់យល់នៅអ្វីដែលគាត់និយាយទេ ចំណុចខ្លះធ្វើខុសដោយមិនដឹង យើងសុំអធ្យាស្រ័យបាន តែត្រង់ដឹងថាខុសហើយនៅតែធ្វើ រួចទើបនិយាយបើខុសសុំអធ្យាស្រ័យ ហឹម»
យ៉ាងណាអ្នកកាន់ផេកវីដេអូខាងលើនេះ ក៏បានឆ្លើយតបទៅវិញផងដែរថា៖ «បងប្អូនដែលប្រតិកម្មនឹងខ្ញុំធ្វើវីដេអូនេះថាខ្លា.ចប៉ះ.ពា.ល់ដល់ក្មេ.ងៗ ចុះចំពោះរឿងចិន រឿងថៃ រឿងហូលីវូដជាដើម ដែលបង្ហាញពីសកម្មភាពបា.ញ់ប្រ.ហារគ្នា សំ.លា.ប់គ្នា មានប្រើដា.វ មានប្រើកាំ.ភ្លើ.ង មានប្រើគ្រា.ប់បែ.កពិតៗ រហូតដល់មានហូ.រឈា.មទៀត តើបងប្អូនមិនគិតថាវាប៉ះ.ពា.ល់ដ.ល់ក្មេងទេមែនទេ ?
បើសិនជាខ្លាចក្មេងធ្វើតាម គ្រាន់តែវីដេអូញាំគ្រា.ប់បែ.កធ្វើពីនំ ចឹងវីដេអូរឿងទាំងអស់នោះ ក្មេងៗមិននាំគ្នាធ្វើតាម ហើយកា.ប់សំ.លា.ប់គ្នាពេញសាលា ឬពេញភូមិហើយ។ ព្រោះក្មេងវាមិចដឹងថាមួយណាជារឿង មួយណាជាការពិត មែនអត់ ? និយាយមែនខ្ញុំហួសចិត្តខ្លាំងខ្លាំង »
«បើក្មេងដែលចេះស្តាប់ការនិយាយរបស់ខ្ញុំបាន គាត់នឹងដឹងថា វាជានំហើយ តែចំពោះក្មេងដែលមិនទាន់ចេះស្តាប់ ឳពុកម្តាយមិនគួរបណ្តោយអោយលេងទូរស័ព្ទទេ ព្រោះនៅវ័យនេះ វាមិនទាន់ចេះបែងចែក អ្វីត្រូវ អ្វីខុសទេ និយាយរួម ក្មេងក្រោមអាយុ12ឆ្នាំ អ្នកវិទ្យសាស្ត្រណែនាំ មិនអោយប្រើទូរស័ព្ទដោយគ្មានការគ្រប់គ្រងពីឪពុកម្តាយឡើយ
ព្រោះវាប៉ះ.ពា.ល់ដល់ខួ.រក្បាលរបស់វា នៅវ័យប៉ុណ្ណឹង ទោះជាវាមើលតែតុក្កតា ក៏ប៉ះ.ពាល់ខួរក្បាលដែរ ចឹងបើក្មេងធ្វើតាម ឪពុកម្តាយ គួរប.ន្ទោសខ្លួនឯង ដែលយកលេសរវល់មិនមើលកូនបានត្រឹមត្រូវ ហើយបណ្តោយអោយក្មេងលេងទូរស័ព្ទដោយគ្មានការគ្រប់គ្រង»