
សិល្បៈ
នៅលើបណ្ដាញសង្គម នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសអ្នកគាំទ្រគូស្នេហ៍របស់ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា គឺឧកញ៉ា ហេង ឡុង ធ្វើឱ្យគេភ្ញាក់ផ្អើល និងសាទរយ៉ាងខ្លាំង ក្រោយពីឃើញលោកទទួលបានរថយន្តទំនើប Rolls Royce Cullinan 2022 ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទាំងមិនដឹងខ្លួន។
នេះបើលោក យឹម តាស្រង់ បានបង្ហោះរូបភាព ព្រមទាំងភ្ជាប់ជាមួយសារអបអរសាទរចំពោះលោក ហេង ឡុង ថា ៖ «អ្នកដែលត្រូវបានគេ Surprise យប់មិញ តើបេះដូងលោតយ៉ាងណា? អបអរសាទរបងប្រុស ហេង ឡុង ឡានថ្មី Rolls Royce Cullinan 2022»។
យ៉ាងណាបើតាមប្រភពក្រៅផ្លូវការបានឱ្យដឹងថា រថយន្តទំនើបលំដាប់សេដ្ឋី Rolls-Royce Cullinan ស៊េរីឆ្នាំ២០២២ ដែលលោកឧកញ៉ា ហេង ឡុង បញ្ជាទិញក្តៅៗ កាលពីថ្ងៃអង្គារម្សិលមិញមានតម្លៃប្រមាណជាង ១លាន២សែនដុល្លារអាមេរិក (1.2M)៕






