
សិល្បៈ
តារាសម្តែងជើងចាស់លោកលឹម តិចម៉ុង បានបង្ហាញក្តីព្រួយបារម្មណ៍ និងភ័យខ្លាចជាខ្លាំង តាមបណ្ដាញសង្គម ខណៈមានករណីអ.គ្គី.ភ័យបានឆា.បឆេ-ះជិតផ្ទះរបស់លោកដល់ទៅពីរដងជាប់ៗគ្នា នៅច្បារអំពៅ។
ក្រោយពីអ.គ្គី.ភ័.យបានឆា.បឆេ-ះកាលពីពេលថ្មីៗ នៅម្តុំផ្ទះលោកដែលស្ថិតនៅច្បារអំពៅ ហើយម្សិលមិញនេះ បានឆេះមួយករណីទៀត ទើបធ្វើឱ្យតារាសម្តែងជើងចាស់រូបនេះបានបង្ហាញរូបភាព រួមទាំងសារដែលរៀបរាប់ថា៖
«រូបថតនេះឆេះថ្ងៃច័ន្ទអាទិត្យមុន តែព្រឹកមិញថ្ងែទី១៣ ខែកក្កដា ឆ្នាំ២០២២ ឆេះនៅជិតការ៉ាស់ សាំងក្បែរយឿត្រីទៀត អស់ព្រលឹងព្រលះហើយ...»។
លោកក៏បានសរសេរសំណេរទៅលើរូបរបស់លោកទៀតថា៖ «ថ្ងៃឧបោសថសីលសូមមេត្តាកុំព្យាបាទផ្ទះសម្បែងដែលខ្ញុំរស់នៅតាំងពីឆ្នាំ ១៩៧៩ រហូតដល់ឥលូវអីសូមរស់ដោយពេញសិទ្ធដូចគេដូចឯងផងបានទេ»។









