
សិល្បៈ
ពិធីការិនី ដ៏មានប្រជាប្រិយភាពមួយរូបគឺ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កាលពីប៉ុន្មានថ្ងៃមុនឃើញមានការបង្ហោះរូបភាពក្នុងទឹកមុខហាក់ក្រៀមក្រំយ៉ាងខ្លាំង មិនដឹងមានរឿងអ្វីក្នុងចិត្តនោះទេ ព្រមទាំងសារបង្កប់ន័យផងដែរថា៖«លើលោកនេះគ្មានអ្វីឋិតថេរទេ» និងសារមួយទៀតថា «ពេលវេលាមិនត្រឡប់ក្រោយ តែមិនបានន័យថាពេលវេលាឈប់ដើរទៅមុខឯណា»។
ឃើញបែបនេះអ្នកគាំទ្របានត្រឹមតែផ្ញើសារលើកទឹកចិត្ត និងគាំទ្រពីក្រោយជាមួយពាក្យលើកទឹកចិត្តជាច្រើន ...ដោយឃើញការស្រលាញ់ពីអ្នកគាំទ្រច្រើនបែបនេះ ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះសារមួយទៀតថា៖ «មានឃើញអីអត់? 🤣 … កុំគិតច្រើនអីណា ខ្ញុំអត់មានកើតអីទេណា អត់បានសេដទេកុំបារម្ភ 🤣🤣រឿងការងារផ្សេង រឿងផ្ទាល់ខ្លួនផ្សេង អរគុណខ្លាំងណាស់ដែលស្រលាញ់ និងចូលចិត្តនាងខ្ញុំ ពិតជារំភើបខ្លាំងណាស់ សូមជូនពរអ្នកទាំងអស់គ្នាសុខភាពល្អ និងជៀសផុតកូ.វិ.ទ.19»
ស្រាប់តែនៅថ្ងៃទី១៣ ម្សិលមិញនេះ ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះសារថ្មីមួយទៀត ធ្វើឱ្យហ្វេនៗបាក់ចង្កេះព្រាត ដែលក្រោយពេលបង្ហោះអំពីការងារថ្មីជាមួយលោកស្រីទ្រី ដាណា ឯណេះឆ្កុយទៅវិញ។
«ផលិតផលថ្មីដែលជួយឲ្យសម្រស់កាន់តែស្រស់ស្អាតគឺ វីតាមីនCOLLA CQ10 NNP ជាប្រភេទអាហារបំ.ប៉នដែ.លមានសា.រធា.តុផ្សំឡើងពី ផ្លែឈើធម្មជាតិ និង វីតាមីនC ដែលជំនួញដល់ ស្បែក ក្រចក សរសៃសក់ ជាពិសេសជួបន្តឹងស្បែកនិងកាត់បន្ថយភាពជ្រាវជ្រួញ»
ក្រោយឃើញបងប្អូនបញ្ចេញមតិច្រើនពេក ហ៊ិន ច័ន្ទនីរ័ត្ន បានចូលទៅខំមិនថា «អត់ដឹងអីផង ការងារហ្នឹង😏 prank អីលោក😅 កុំគិតច្រើន»។






