
សិល្បៈ
តាមរយៈកម្មវិធីមួយដែលត្រូវបានគេថតយកមកបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ដោយក្នុងនោះបានសរសេររៀបរាប់ឱ្យដឹងថា៖ «កម្មវិធីអបអរសាទរការឡើងតំណែង ជាស្នងការរងខេត្តកំពង់ស្ពឺ និងកម្មវិធីខួបកំណើត ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២២» រូបនោះត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះក្រៅពីការសរសេររៀបរាប់បែបនេះហើយ ក៏មានភ្ជាប់ជាមួយរូបដែលគេអះអាងថាជាស្នងការរងថ្មីនេះទៀត។
អ្នកលេងបណ្ដាញសង្គមមានការបញ្ចេញមតិផ្សេងៗថា ទំរាំឡើងជាស្នងការខេត្ត អាចនឹងរៀបចំធំជាងនេះទៀត តែក៏មានអ្នកចូលរួមអបអរគាត់ផងដែរ។
ជាមួយរូបភាពដែលត្រូវបានចែកចាយតគ្នានេះ បើតាមលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់មកកាន់អ្នកសារព័ត៌មានឱ្យដឹងថា «លោកមិនដែលឃើញស្នងការរងរូបនេះទេ ហើយក៏មិនទាន់បានទទួលលិខិតតែងតាំងស្នងការរងថ្មីពីលើនោះនៅឡើយទេ!»

