header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ផលិតករ និងជាតារាសម្ដែងល្បីឈ្មោះមួយរូបលោក ហ៊ុយ យ៉ាឡេង បានប្រកាសលក់ផ្ទះរបស់ខ្លួនឡៃឡុងនៅក្នុងតម្លៃក្រោមទីផ្សារ ប្រមាណជាជាង ១០ម៉ឺនដុល្លារស្ថិតនៅម្ដុំផ្លូវល្បឿនលឿន ក្នុងបុរីម៉នដានី ហើយមិនត្រឹមតែលក់ផ្ទះនោះទេ ក៏ឈានដល់ការលក់រថយន្តបន្ថែមទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកាសលក់ផ្ទះក្នុងតម្លៃក្រោមទីផ្សារ ឈានដល់ការលក់រថយន្តថែមទៀតនេះ ក៏ព្រោះតែលោកខាតបង់ខ្លាំងលើការផលិតភាពយន្ត”គ្រោះកូវីដ១៩” និងបញ្ហាជាប់គាំងលើវិបត្តិជំងឺកូវីដ១៩នេះ។ តាមរយៈការរៀបរាប់ឱ្យដឹងនៅលើបណ្ដាញសង្គមថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ជីវិតពិតជួបវិបត្តិកូវីត១៩😓២ឆ្នាំដួលរត់ដូរផ្ទះចុះឡើង😓 តស៊ូរំលួសបានទ្រនំ១😓ខ្វះទុនថតទៅសុំក្រុមហ៊ុនទី១ចំនួន ៣ម៉ឺនសន្យាសងថ្លៃដើម និងជូនប្រាក់ចំណេញ១៥០០០ថែម និងក្រុមហ៊ុនទី២ចំនួន១ម៉ឺនសន្យាជូនថ្លៃដើមនិងចំណេញ ៥ពាន់ទៀត😓គិតខុសភាពយន្តដែលផលិតពីព្រឹត្តិការណ៍ វិបត្តិពិតបញ្ចាំងភ្លាមៗគ្មានអ្នកទស្សនា😓ខ្ញុំមិនបន្ទោសអ្នក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទស្សនាទេនេះជាបទពិសោធន៍😓មិត្តខ្ញុំនៅបារាំងបានប្រាប់ គាត់ធ្លាប់គិតដូចខ្ញុំហើយខាតដូចគ្នាគាត់ថាទុក៣ឆ្នាំទៀតបាន មានអ្នកមើល😥

តែថ្ងៃសម្ពោធអ្នកទស្សនាសុទ្ធតែរីករាយនឹង ភាពយន្តនេះហើយមានក្រុមហ៊ុន១សុំទិញរឿងនេះក្នុងតម្លៃ ៦ម៉ឺន ខ្ញុំបារម្ភខ្ញុំក៏កុងត្រាលក់😓 ថ្ងៃបញ្ចាំងទី១លទ្ធផលគឺមិន ស្រួលទៅហើយ😓ទីបំផុតថ្លៃដើម៨ម៉ឺនបញ្ចាំងបាន៦ពាន់😓 ហើយក្រុមហ៊ុនទិញក៏សុំនិរាករ😓 មិត្តខ្ញុំច្រើនណាស់អោយ យោបល់ថាកុំនិរាករ😓តែខ្ញុំគិតថាដៃគូដំបូងគេមករកយើង គេថ្មីគេយល់ថាចំណេញបានធ្វើ😓ដូចនេះបើខាតខ្ញុំទទួល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខុសត្រូវ😓ប៉ុន្មានខែនេះគិតច្រើនដោះស្រាយរកថវិការដើម្បី ផលិតបន្តទៀតមិនបាន😓

ចំណុចចុងក្រោយមានតែសុំដល់ អ្នកមានចិត្តបុណ្យជួយទិញផ្ទះខ្ញុំ🙏ផ្ទះនេះហាងឆេងគេលក់ ផ្ទះមានដេគ័រស្រេចគេលក់១៥៥០០០$ ផ្ទះខ្ញុំប្លង់រឹងឈ្មោះខ្ញុំ ខ្ញុំលក់តែ១៣៥០០០$តែប៉ុណ្ណោះ🙏ផ្ទះនៅគម្រោងទី១៤ បូរីម៉នដានី ផ្ទះនៅក្បែរផ្លូវល្បឿនលឿនទៅកំពង់សោម🙏 ទំហំដី 18.8 x 16.1 ទំហំផ្ទះ 15.6 X 12.5 សល់ដីចំហៀងជិត៤ម៉ែត្រ មាន៤បន្ទប់គេង ៥បន្ទប់ទឹក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទំនាក់ទំនងខ្ញុំបាទលេខ តេឡេក្រាម 069239789 »

នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា លោកបានប្រកាសលក់រថយន្តពូ្រសថែមទៀត ដោយរៀបរាប់ថា «លាហើយសេះខ្មៅឯងប្រៀបដូចជាកូនរ៉េបទ័របោលគ្រប់ច្រកល្ហកគ្រប់ខេត្តក្រុង 😭ពេលខ្លះឯងប្រៀបដូចជាកូនផ្ទះតូចសម្រាប់ខ្ញុំស្នាក់នៅពេលយប់😭ខ្ញុំមិនចង់លក់ឯងទេ😭តែដើម្បីរកច្រកចេញ រកផ្លូវបានផលិតភាពយន្តបន្តមានតែបង្ខំចិត្តឱ្យឯងទៅរកម្ចាស់ថ្មីចុះ🙏លាហើយលាទាំងអាល័យ😭»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post