
សិល្បៈ
ទីបំផុតលោក ផែង វណ្ណៈ ដែលត្រូវលោកជំទាវ ហ៊ុន ស៊ីណាត ដាក់ពាក្យប្តឹ.ងពីបទញុះ.ញ.ង់.ធ្វើឲ្យមានការរើ.សអើ.ង ក្រោយអធិប្បាយប៉ះពាល់ទៅលើលោកជំទាវ ពេលនេះទទួលបានការសម្របសម្រួលហើយ ដោយលោកជំទាវបានអនុញ្ញាតឱ្យលោក ផែងវណ្ណៈចូលជួបដើម្បីសុំទោស។
តាមរយៈការរៀបរាប់របស់លោកផែង វណ្ណៈ បានឱ្យដឹងថា ៖«ក្រោយភ្លៀងមេឃស្រលះ ! នៅព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ ខ្ញុំបាទបានការអនុញ្ញាតពីអ្នកមីង ហ៊ុន ស៊ីណាត ចូលជួបដេីម្បីធ្វេីការសុំទោសអ្នកមីង និង ទទួលយកការណែនាំពីអ្នកមីងដេីម្បីកែប្រែនូវចំណុចខ្វះខាតដេីម្បីបន្តការងារលេីបណ្ដាញសង្គមហ្វេប៊ុកតទៅមុខទៀត ។
ក្មួយសូមគោរពជូនពរអ្នកមីង មានសុខភាពល្អ បរិបូណ៌ អាយុយឺនយូរ ដេីម្បីបន្តបំរេីប្រជាពលរដ្ឋតទៅទៀតក្រោមម្លប់សន្តិភាពនៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន »
ដោយឡែកសម្រាប់លោកជំទាវវិញក៏បានឱ្យដឹងផងដែរថា៖ « អុញ! ស្មានតែអត់ចេះរត់រកអន្តរាគមន៍ ណ្ហើយចុះដោយសារមានវត្តមានលោកក្មួយ ឃ្លាំង ហួត ជាមនុស្សម្នាក់ក្នុងសង្គមជាចាស់ទុំអញ្ជើញមកដោះស្រាយរាល់បញ្ហាប្រឈមមួយចំនួន ក្នុងពាក្យសម្ដីកន្លងមក គាត់មកអង្វរខ្ញុំក៏បញ្ចប់ទៅ ។ ម្យ៉ាងទៀតមីងសូមឲ្យក្មួយចេះប្រើភាសាល្អ ហើយដាក់មានៈមិនមែនអ្វីដែលក្មួយនិយាយសុទ្ធតែត្រូវ សុទ្ធតែល្អគ្រប់ដប់ទេ ។
រៀនដាក់មានៈ រៀនស្ដាប់ចាស់ ៗរៀនទទួលយកគំនិតអ្នកដទៃ រៀនឲ្យតម្លៃគេ ដើម្បីការរីកចម្រើនរបស់ក្មួយទៅអនាគត សុភាសិតបុរាណខ្មែរយើងអប់រំអោនដាក់គ្រាប់ងើយស្កក សម្ដីរបស់មីងក្មួយទទួលយកមិនទទួលយកបោះចោលចុះ ។»





