header ads

Sponsor

(ខេត្តស្វាយរៀង): នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានអញ្ជើញរៀបចំពិធីក្រុងពាលី សាងសង់ក្លោងទ្វារចូលសាលាក្រុងបាវិត និងស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង ២៤០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់១តឹកកន្លះ  ដោយប្រើប្រាស់ថវិកាគម្រោងមូលនិធិសាលាក្រុងបាវិត ក្នុងឆ្នាំ២០២២។

លោក លឹម សៀងហេង អភិបាល ក្រុងបាវិតបានមានប្រសាសន៍ឲ្យដឹងថា ការរៀបចំពិធីក្រុងពាលី ស្ថាបនាសាងសង់ក្លោងទ្វារចូលសាលាក្រុងបាវិតនាពេលនេះគឺដើម្បីកែលំអ បរិស្ថានអង្គភាពឲ្យមានសោភណ្ឌភាពស្រស់ស្អាតសក្កិសមជាកន្លែងធ្វើការរបស់មន្ត្រីសាលាក្រុងប្រកបដោយផាសុកភាព ដែលនាពេលកន្លងមកទីតាំងរដ្ឋបាលក្រុងនៅពុំទាន់មានរបង ក្លោងទ្វារសមរម្យនោះទេ ហេតុដូច្នេះហើយបើកន្លែងធ្វើការស្អាតនោះ វាជាមោទនៈភាពមួយសំរាប់ជម្រុញ លើកទឹកចិត្ត ដល់មន្ត្រីរាជការទូទៅចេះ ស្រលាញ់កន្លែងធ្វើការ បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយភាពស្និតស្នាល ។

លោកអភិបាលក្រុងបានមានប្រសាសន៍បន្តថាៈ ដោយឡែកផ្លូវបេតុង ០១ខ្សែ ប្រវែង ២៤០ ម៉ែត្រ ទទឹង៦ម៉ែត្រ ដែលកំពុងស្ថាបនានាពេលនេះដែរគឺដើម្បី ជួយសម្រួលដល់ការធ្វើដំណើររបស់មន្ត្រីរាជការទូទៅ ប្រជាពលរដ្ឋនានា  កងកំលាំងគ្រប់ប្រភេទ ភ្ញៀវជិតឆ្ងាយទាំងអស់ដែលមកទំនាក់ទំនងសេវាផ្សេងៗនៅទីតាំងសាលាក្រុងបាវិត ដែលកន្លងមកផ្លូវមួយខ្សែចូលមកកាន់ទីតាំងសាលាក្រុងបានរងនូវការខូចខាតជាអន្លើរៗពិបាកក្នុងការធ្វើដំណើរ។ 

សូមបញ្ជាក់ផងដែរថាៈ សមិទ្ធផលដែលបានធ្វើពិធីក្រុងពាលី ស្ថាបនាសាងសង់នាពេលនេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសំរាប់រដ្ឋបាលក្រុងបាវិត ដែលបានកំពុងអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រនិងអាណាចក្រ ព្រមទាំងវិស័យឯកជនផ្សេងៗរួមមាន រោងចក្រ សហគ្រាស មណ្ឌលកំសាន្ត បង្កើតឱកាសការងារដល់កូនចៅប្រជាពលរដ្ឋ ប្រមាណជិត១០មុឺននាក់។ ទាំងនេះក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏បុិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខដឹកនាំ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post