header ads

Sponsor

កាល​ពី​ពេល​ថ្មីៗ​នេះ បានលេចចេញនូវពត៌មានអំពីស្មាតហ្វូន realme ដែលនោះជាស្មាតហ្វូនលំដាប់ថវិកា បន្តដំណែងពី realme C11 ដែលពេញនិយមបំផុតនាពេលកន្លងមក។ realme ដែលជាប្រេនស្មាតហ្វូន រីកចម្រើនលឿនជាងគេលើពិភពលោក នឹងបញ្ចេញ​ស្មាត​ហ្វូនកម្រិតថវិកាស៊េរី​ថ្មី​បំផុត realme C30 ដែលវាជា​បដិវត្តន៍​នៃ​ការ​រចនា​ដ៏​ស្រស់​ស្អាត​ សម្រាប់ស្មាតហ្វូនដែលមានតម្លៃទាបក្រោម ១៥០ ដុល្លារ។ ពេលនេះវាកំពុងបានមកដល់ ប្រទេសកម្ពុជាហើយ realme C30 វាជាអ្វី ដែលអ្នកប្រើប្រា​ស់វ័យ​ក្មេង ​នៅទីនេះកំពុងរង់ចាំ។ realme តែងតែផ្តល់នូវបទពិសោធន៍ឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់ជំនាន់ថ្មី។ realme C30 នឹងបំពាក់នូវ មុខងារ និងបច្ចេកវិទ្យាពិសេសៗដូចខាងក្រោម៖

ការវិវឌ្ឍន៍ថ្មីនៃការរចនាទូរស័ព្ទថវិកាដែលមានស៊ុមជ្រុងរាបស្មើ

realme C30 មកជាមួយការរចនាថ្មីស្រឡាង ដែលមើលទៅខុសប្លែកទាំងស្រុងពីស៊េរី realme C11។ realme C30 នេះក៏អាចត្រូវបានគេមើលឃើញថាមានស៊ុមរាងសំប៉ែតដូច iPhone 13 ហើយនេះក៏ជាលើកដំបូងដែលយើងឃើញការរចនាបែបនេះសម្រាប់ស្មាតហ្វូនកម្រិតថវិកាក្រោម១២០ដុល្លារ។ ខ្នងខាងក្រោយមានការរចនាបន្ទាត់ខ្សែឆ្នូតទាន់សម័យ ឬអាចមើលទៅដូចជាវ៉ាលី ពិតជាប្លែកភ្នែកម៉្យាងដែរ ហើយស្មាតហ្វូននេះនឹងមានជម្រើសពណ៌ ខ្មៅ,ខៀវ និងបៃតង។

បទពិសោធន៍ថ្មីនៃដំណើរការដ៏រលូន

realme C30 បំពាក់អង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដែលមានដំណើរការផ្ទេរ និងទទួលទិន្ន័យលឿនដូចស្មាតហ្វូនលំដាប់បង្គួរដែរ។ វាជាស្មាតហ្វូនលំដាប់ថវិកាង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដំបូងគេ។  បើនិយាយពីថាមពលថ្មវិញ realme C3០ នៅតែបំពាក់ថាមពលថ្មធំ 5000mAh ។

លើសពីនេះ realme C30 មានអេក្រង់ 6.5 អ៊ីង Fullscreen ដោយវាផ្តល់នូវបទពិសោធន៍មើលឃើញច្បាស់ពេញភ្នែក ។ realme C30 បំពាក់បន្ទះឈីប Unisoc T612 ទទួលបានពិន្ទុ 176,932 នៅលើ AnTuTu benchmarks និងដំណើរការដោយ realme UI Go Edition នៅលើ Android 11 ដែលមានភាពរលូន។

Realme គ្រោងនឹងប្រកាសស្មាតហ្វូនលំដាប់ថវិកាដ៏ពេញនិយមនេះនៅថ្ងៃទី ២១ កក្កដានេះតែម្តង។ អ្វីដែលកាន់តែពិសេស គឺ នៅថ្ងៃទី ២៤ កក្កដា នៅឯ CKCC realme នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់យុវវ័យ ដោយមានការប្រកួតរាំ k’dance និង The Fashion show ផងដែរ កុំភ្លេចតាមដាន realme official Facebook Page សម្រាប់ព័ត៌មានបន្ថែម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post