header ads

Sponsor

​ភ្នំពេញ​ ៖​ រយៈពេល​ជាង​១​ម៉ោង​កន្លះ​ តាំងពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ រហូត​ដល់​ម៉ោង​១០​ជាង​ ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២២​ កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ទើប​អាច​គ្រប់គ្រង​ គ្រោះ​អគ្គី​ភ័យ​ដ៏​សន្ធោសន្ធៅ​ ដែល​បាន​ឆាបឆេះ​អគារ​ ព្រី​ន​ស៍​ ផ្លា​ហ្សា​ ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ និង​កត់​ស្លុត​យ៉ាង​ខ្លាំង​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​អ្នក​ស្នាក់​នៅ​ក្នុង​អគារ​ជាន់​ទី​៣៤​នេះ​តែ​ម្ដង​ ។​


​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​ឲ្យ​ដឹង​ថា​ នៅ​មុន​កើតហេតុ​ លោក​បាន​ទទួល​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​បាន​រាយការណ៍​មក​កាន់​លេខ​ Hotline​ របស់​លោក​ថា​ មាន​អគ្គិភ័យ​ឆាបឆេះ​អគារ​ ព្រី​ន​ស៍​ ផ្លា​ហ្សា​ ដែល​ស្ថិត​នៅ​ជាន់​ទី​៣៤​ ដោយនៅ​ក្នុង​អគារ​ខាងលើ​នេះ​ ជា​ប្រភេទ​អគារ​ខុន​ដូរ​ មាន​មនុស្ស​ស្នាក់​នៅ​ក្នុង​នោះ​ ។​


​ភ្លាមៗ​នោះ​ លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ បាន​បញ្ជា​នៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​តាម​បណ្តា​គោលដៅ​ទាំងអស់​ ចេញ​រថយន្ត​ជួយ​សង្គ្រោះ​អន្តរាគមន៍​ ដោយ​ក្នុង​នោះ​ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រភេទ​ជណ្តើរ​ប្រវែង​ ៥៤​ម៉ែត្រ​ផង​ដែរ​ ។​


​លោក​ ព្រហ្ម​ យ៉​ន​ ក៏​បន្ត​បាន​ថា​ គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​ ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង​ ប៉ុន្ដែ​កម្លាំង​សមត្ថកិច្ច​របស់​លោក​ នៅ​បន្ដ​បាញ់​ពន្លត់​ឲ្យ​អស់​រងើកភ្លើង​ចៀសវាង​បង្ក​ផល​ប៉ះពាល់​ថែម​ទៀត​ ។​


​តាម​ការ​បញ្ជាក់​របស់​លោក​វរសេនីយ៍ឯក​ គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​ សមត្ថកិច្ច​ជំនាញ​របស់​យើង​បាន​ធ្វើការ​ជួយ​សង្គ្រោះ​មនុស្ស​ប្រុស​ស្រី​ ៣​នាក់​ដែល​បាន​ជាប់​គ្រាំ​នៅ​ក្នុង​បន្ទប់​ ជាន់​ទី​៣៤​ ដែល​ជាទី​តាំង​ឆាបឆេះ​ ព្រមទាំង​ខូចខាត​ទ្រព្យសម្បតិ្ត​ក្នុង​បន្ទប់​អស់ទាំង​ស្រុង​ផង​ដែរ​។​ 


​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ បាន​បញ្ជាក់​ផង​ដែរ​ថា​ សម្រាប់​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ខាងលើ​នេះ​ កម្លាំង​សមត្ថកិច្ច​របស់​លោក​ បាន​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​ ចំនួន​ ២១​គ្រឿង​ ដោយ​ក្នុង​នោះ​រួម​មាន​ រថយន្ត​ការិយាល័យ​ ចំនួន​ ១៥​គ្រឿង​ ប្រើប្រាស់​ទឺ​ក​អស់​ ១​ឡាន​,​ រថយន្ត​ក្រសួងមហាផ្ទៃ​ ចំនួន​ ២​គ្រឿង​ ពុំ​បាន​ប្រើប្រាស់​ទឹក​,​ រថយន្ត​ក្រុមហ៊ុន​ OCIC​ ទីក្រុង​កោះ​ពេជ្រ​ ចំនួន​ ២​គ្រឿង​ ពុំ​បាន​ប្រើប្រាស់​ទឹក​,​ រថយន្ត​ក្រុមហ៊ុន​ ស្រា​បៀរ​កម្ពុជា​ ចំនួន​ ១​គ្រឿង​ ពុំ​បាន​ប្រើប្រាស់​ទឺ​ក​,​ រថយន្ត​សួន​កា​ណា​ឌី​យ៉ា​ ចំនួន​ ១​គ្រឿង​ ពុំ​បាន​ប្រើប្រាស់​ទឹក​,​ រថយន្ត​ទីក្រុង​ ន​រា​ ចំនួន​ ១​គ្រឿង​ ពុំ​បាន​ប្រើប្រាស់​ទឹក​។​ 


​ដោយសារ​តែ​នៅ​ទីតាំង​អគារ​ខាងលើ​នេះ​ មាន​ប្រព័ន្ធ​ការពារ​ និង​ប្រព័ន្ធ​ទឹក​ក្នុង​ មន្ត្រី​ជំនាញ​បាន​យក​សម្ភារៈ​របស់​ការិយាល័យ​អគ្គិភ័យ​យើង​ឡើង​តាម​ជណ្តើរ​ថ្មើរជើង​តាំងពី​ជាន់​ទី​១​ រហូត​ដល់​ជាន់​ទី​៣៤​ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​បាញ់​ពន្លត់​អគ្គិភ័យ​ខាងលើ​នេះ​ ។​


​យ៉ាងណា​ក៏​ដោយ​ លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ បាន​បញ្ជាក់​ថា​ សម្ភារៈ​នៅ​ក្នុង​បន្ទប់​អគារ​លេខ​ ៣៤១៧​ ត្រូវ​បាន​បំភ្លេច​បំផ្លាញ​អស់ទាំង​ស្រុង​ ។​ រីឯ​ព័ត៌មាន​លម្អិត​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​នោះ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ​ ដោយពេល​នេះ​ សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post