
សង្គម
នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងនៅលើបណ្ដាញសង្គមចោទសួរថា៖ ប្រិយមិត្តណា មានជំនាញ មានបទពិសោធន៍ ព្រះបាទព្រះថោង ធ្វើពីស្ពាន់ ចាក់បេតុងខាងក្នុង ពេលត្រូវខ្យល់សមុទ្រ ចេញស្នឹមដូចនេះ ។
តើមានវិធីបែបណា ដើម្បីការពារ ទប់ទល់អោយបានល្អ មិនចេញស្នឹម សូមជួយផ្ដល់យោបល់ ! សូមអរគុណចំពោះការចែករំលែក ៕ រូបភាព៖ ផេកហ្វេសប៊ុកឯកឧត្តមគួច ចំរើន


