header ads

Sponsor

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានឃាត់ខ្លួនស្ត្រីម្នាក់យកទៅសួរនាំ នៅវេលាម៉ោងប្រមាណ ១២ និង ៤០ នាទី នៃថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញក្រោយសង្ស័យចាក់សម្លាប់បងប្រុសរបស់ខ្លួន។​

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់នោះមានឈ្មោះ ឡោះ សុគ្រី អាយុ ៤១ ឆ្នាំ មានមុខរបរលាងម៉ូតូ។ ចំណែកជនសង្ស័យជាប្អូនស្ត្រីរបស់ជនរងគ្រោះ មានឈ្មោះ ម៉ាសត៍ មានអាយុប្រមា ណ ៤០ ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុជាមួយជនរងគ្រោះ។

ប្រភពដដែលបន្តថា អំឡុងធ្វើបុណ្យ និងបញ្ចុះសព ក៏មានលេចឮនូវភាពមិនប្រក្រតីអំពីករណីស្លាប់ នោះ ហេតុនេះទើបសមត្ថកិច្ចមូលដ្ឋាន បានចុះទៅសាកសួរក្រុមគ្រួសារ និងទទួលបាននូវចម្លើយមិនប្រក្រតី ថែមទាំងមានការលាក់បាំងព័ត៌មានមួយចំនួនគួរឱ្យសង្ស័យថែមទៀត។ ដោយសារតែមានករ ណីសង្ស័យជាច្រើនចំណុច ទើបសមត្ថកិច្ចជំនាញបានសុំគោលការណ៍គាស់យកសាកសពមកធ្វើកោ សល្លវិចយ។ ក្រោយការធ្វើកោសល្លវិចយ សមត្ថកិច្ចជំនាញពិនិត្យឃើញសាកសពមានស្នាមរបួសចំនួ ន ៧ កន្លែងនៅក្រោយខ្នង។

ប្រភពពីកន្លែងដែលជនសង្ស័យ និងជនរងគ្រោះរស់នៅបានឱ្យដឹងថា កាលពីអំឡុងម៉ោងប្រហែល ៩ យប់នៃថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះដែលជនសង្ស័យ និងជនរងគ្រោះរស់នៅនោះ មានករណីបងប្អូនឈ្លោះប្រកែកគ្នា រហូតឈានដល់ការប្រើហិង្សា ដោយបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ប៉ុន្តែដោយសារជនរងគ្រោះ មានរបួសធ្ងន់ ទើបបណ្ដាលឱ្យស្លាប់ក្នុងអំឡុងពេលជួយសង្គ្រោះនៅមន្ទីរពេទ្យនោះទៅ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post