
សិល្បៈ
ថ្មីៗនេះមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ទាក់ទងនឹងរឿងអ្នកនាងចោមខ្វាន់ ដែលមានពលរដ្ឋជាច្រើនអះអាងថារងគ្រោះ និងទាមទារឲ្យសងលុយវិញជាបន្តបន្ទាប់។

នៅថ្ងៃនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះគឺបុរសម្នាក់ដែលត្រូវបានអ្នកនាង ចោម ខ្វាន់ ហៅថាជាប្តីពេញៗមាត់នោះ បានចេញមុខបញ្ជាក់ និងបកស្រាយថាខ្លួន មិនបានពាក់ព័ន្ធគ្នាជាប្តីប្រពន្ធទេ ដោយក្នុងនោះលោកបានរៀបរាប់ឱ្យដឹងនៅលើអាខោនហ្វេបុកឈ្មោះ «ឆែម ជីវ័ន្ត»ថា៖
« ខ្ញុំបាទឈ្មោះ ឆែម ជីវ័ន្ត ខ្ញុំសូមបញ្ជាក់ខ្ញុំ និងអ្នកនាង ចោម ខ្វាន់ មិនបានពាក់ព័ន្ធគ្នាជាប្តីប្រពន្ធទេ រឿងកន្លងមកខ្ញុំគឺជាអ្នកធ្វើការស៊ីប្រាក់ខែតែប៉ុណ្ណោះ សូមតំណាងក្រុមហ៊ុនហាងមាសពេជ្រ ចំរើន សុវត្ថិ ភាព សូមកុំយល់ច្រឡំថាខ្ញុំជាប្តីប្រពន្ធ »។
មហាជនជាច្រើនពិតជាមានការភ្ញាក់ផ្អើលណាស់ ព្រោះកន្លងមកគឺតែងឃើញអ្នកទាំងពីរមានភាពផ្អែមល្ហែមជាមួយគ្នាណាស់ ហើយលើសពីនេះទៀត ថែមទាំងបានបណ្តើរគ្នាចូលរួមនៅក្នុងកម្មវិធីផ្សេងៗជាច្រើនទៀតផង រហូតដល់មានអ្នកខ្លះថាពិតជាអស្ចារ្យណាស់ ដែលអ្នកនាង ចោម ខ្វាន់ ដល់ថ្នាក់អាចជះលុយជួលបុរសធ្វើជាប្តីបានទៀត៕






