
សង្គម
ភ្នំពេញ៖ លោកជំទាវ ហ៊ុន ស៊ីណាត បានសម្រេចដាក់ពាក្យប្តឹ.ងលោក ផែង វណ្ណៈ ក្រោយពីធ្វើអត្ថាធិប្បាយ ប៉ះពាល់ដល់កិត្តិយសលោកជំទាវ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តិអំពើបង្កឱ្យមានភាពវឹកវរ» ហើយសំណូមពរឲ្យសមត្ថកិច្ចផ្តន្ទាទោ.សលោក ព្រមទាំងបង្គាប់ឲ្យសងសោហ៊ុយជំ.ងឺចិត្តចំនួន ២០០លានរៀល។
តាមរយៈពាក្យប.ណ្ដឹងនេះ លោកជំទាវ ហ៊ុន សុីណាត សូមសំណូមពរ៣ចំណុច៖
១៖ សុំឲ្យធ្វើការចោទប្រកាន់ ,ឃា.ត់ខ្លួន ឬចា.ប់ខ្លួន និងឃុំខ្លួ.នឈ្មោះ ផែង វណ្ណៈ ដើម្បីផ្ត.ន្ទាទោ.ស ឱ្យធ្ងន់ៗតាមច្បា.ប់ ។
២៖ បង្គាប់ឲ្យឈ្មោះ ផែង វណ្ណៈ សងសោហ៊ុយជំ.ងឺចិត្តចំនួន ២០០លានរៀល ។
៣៖ សូមឱ្យដាក់ទោ.សបន្ថែម តាមក្រមព្រ.ហ្មទ.ណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមលោក ផែង វណ្ណៈ បានធ្វើការឆ្លើយតប នៅក្នុងគណនីហ្វេបុករបស់លោកផ្ទាល់ថា៖ «ខ្ញុំបានសំណូមពរអោយឈ្មោះចក់ និង នាង ផល្លា បញ្ឈប់ការយករូបថតលោកជំទាវមីង និង រូបថតសម្ដេចតេជោ ទៅបង្ហោះលើហ្វេសប៊ុក ខណៈពួកគេកំពុងឈ្លោះ.គ្នា គឺក្នុងគោលបំណង ការពារកិត្តិយសលោកជំទាវមីង និងសម្ដេចតេជោ តែប៉ុណ្ណោះ
ខ្ញុំបាទគ្មានចេតនាអាក្រក់ចំពោះលោកជំទាវមីងទេ 🙏 ខ្ញុំគោរព ស្រលាញ់ គាំទ្រ លោកជំទាវមីងណាស់ ខ្ញុំគ្មានហេតុផលអ្វីដែលត្រូវនិយាយអាក្រក់ពីលោកជំទាវមីងទេ 🙏 ។ ខ្ញុំសង្ឃឹមថា លោកជំទាវមីងនឹងផ្ដល់ឱកាសអោយខ្ញុំបាទបានជួបដើម្បីបំភ្លឺជូនលោកជំទាវមីង និងសុំការអធ្យាស្រ័យពីលោកជំទាវមីង 🙏🙏» ៕




