
សង្គម
ករណីបណ្តាញសង្គមបានផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា ថា ’លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន : ជាមន្ត្រីរាជការដូចគ្នាទេ សូមមេត្តាអាណិតផង មន្ត្រីសុរិយោដី ស្រុកកោះធំ បើថាទារលុយ ឱ្យដឹងទារលុយ កុំក្បាច់រចនាច្រើនពេក.... តែទាល់ច្រកភ្នំក៍បុកដែរ..! ”
ចំពោះករណីខាងលើនេះ តាមការបំភ្លឺរបស់លោកប្រធានការិយាល័យដនសភ ស្រុកកោះធំ ថា ករណីនេះលោកឈឿន ប៊ុនឆនបាន ស្នើសុំផ្ទេរសិទ្ធដីមិនទាន់ចុះបញ្ជីដែលមានទីតាំងនៅនៅភូមិខ្នារតាំងយូរ ឃុំព្រែកជ្រៃ ស្រុកកោះធំ តាមរយៈការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលស្រុក។
ហើយបច្ចុប្បន្នការិយាល័យច្រកចេញចូលតែមួយស្រុកកំពុងដំណើការតាមនិតិវិធីជូនគាត់។ ហើយលោកប្រធាន ការិយាល័យដនសភស្រុក ក៏បានទំនាក់ទំនងដោយផ្ទាល់ទៅលោក ឈឿន ប៊ុនឆន ដើម្បីពន្យល់អំពីនិតិវិធីក្នុងការដំណើរការផ្ទេរសិទ្ធដីមិនទាន់ចុះបញ្ជី ។
លោក ឈឿន ប៊ុនឆនក៏ បានយល់ស្របតាម និងបានយល់ព្រមលុបសំណេររបស់គាត់ចេញពី page វិញផងដែរ។ សូមអរគុណ ។



