header ads

Sponsor

ក្រោយខាំមាត់រឿងធ្វើប្លង់ដីនៅស្រុកកោះធំ ប្រមាណមួយឆ្នាំមិនទាន់បាន នៅពេលនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង បានទម្លាយភាពយឺតយ៉ាវទាំងនេះនៅលើបណ្តាញសង្គម។

មហាជនចាំបានថា កាលគាត់ជាអធិការនគរបាលស្រុកកោះធំ ឈ្មោះមន្រ្តីនគរបាលរូបនេះ មានភាពល្បីល្បាញលើបណ្តាញសង្គមផងដែរ ចំពោះភាពម៉ឺងម៉ាត់ និងប្រើផ្លូវច្បាប់ចំពោះជនជាតិវៀតណាម នៅពេលចូលកម្ពុជា និងការបង្ក្រាបបទល្មើសនានា។ 

សម្រាប់គាត់ជានគរបាលពាក់ផ្កាយ២លើស្មា និងជាប្រធានក្រុមការងារចុះជួយឃុំមួយនៅខេត្តព្រៃវែង ដែលអាចនិយាយថាជាមន្រ្តីជាន់ខ្ពស់ម្នាក់ផងដែរ រអ៊ូរទាំរឿងធ្វើប្លង់ដី ចុះពលរដ្ឋផ្សេងវិញ?

កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២លោក បានបង្ហាញខ្លឹមសារទាំងស្រុងថា « ជាមន្ត្រីរាជការដូចគ្នាទេ សូមអាណិតមេត្តាផង មន្ត្រីសូរិយាដីស្រុកកោះធំ បើថាទារលុយឱ្យដឹងទារលុយ កុំក្បាច់រចនាច្រើនពេក…. តែទាល់ច្រក​បុកភ្នំក៏បុកដែរ…»។

ក្រោយបង្ហោះបានប៉ុន្មានម៉ោងលោកបានសរសេរបង្ហោះសារមួយទៀតថាថា ៖ ដោយមានការឆ្លើយតបវិជ្ជមាន និងសំណូមពរលុប លោកធ្វើតាមសំណើរ មូលហេតុ  លោក សុំត្រឹមមួយសុខៗ ប៉ុន្តែ លោក រង់ចាំមើលអ្វីៗដែលបានសន្យា។

ដោយឡែកនៅព្រឹកថ្ងៃទី ២០ ខែកក្កដានេះ លោកបានបន្ថែមសារមួយទៀតថា៖ «ខ្ញុំថា គួរដល់ម៉ោងខ្ញុំដឹកនាំការបង្ហាញអារម្មណ៍ចង្អៀតចិត្តដែលកំពុងក្លាយជាដំបៅពិបាកព្យាបាលអស់ពេលជាយូរឆ្នាំ ។ អាជ្ញាធរនេះហើយជាឳពុកម្តាយទី២ដែលប្រជាជនខ្វះមិនបាន ចុះបើឳពុកម្តាយគិតតែផឹកសប្បាយ និងរកគ្រប់វិធីរឹតកកូនៗចាក់យកឈាមគ្មានស្គាល់អ្នកមានឬអ្នកក្របែបនេះ តើប្រជាជនសង្ឃឹមអ្វី???

ហ៊ាននិយាយថាក្លាយជាជនប្រឆាំង បើសម្ងំរងទុក្ខ ធ្វើខ្លាំងថាឈ្លើយ… ចុះអស់លោកវិញជាអ្វីឱ្យប្រាកដ? កុំអាង អាងមិនអាចជួយបានគ្រប់បញ្ហាទេ ព្រោះអាងនៅតូចជាងបឹង ។ ចូរមើលភ្នំក្រោយខ្ញុំ ខ្ពស់ពិតតែទាបជាងស្មៅ រីឯស្មៅក៏មានអ្វីនៅពីលើ… Sic..»

ទោះជាយ៉ាងណា ការលំបាកនេះ ក៏មិនកើតឡើងគ្រប់កន្លែង កើតឡើងចំពោះរាល់គ្នាដែរ ពោលមន្រ្តីភូមិបាល និងអាជ្ញាធរជាច្រើនទៀត ក៏បានជួយដោះជូនពលរដ្ឋបានល្អប្រសើរផងដែរ!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post