ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកសោម សម្បត្តិ គឺជាពាណិជ្ជករដ៏ល្បីឈ្មោះម្នាក់ ត្រូវបានលោកអ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២២ បានចេញដីកាកោះហៅ ដើម្បីសាកសួរបំភ្លឺនៅថ្ងៃទី៣ខែសីហា ឆ្នាំ២០២២ខាងមុខនេះ ពាក់ព័ន្ធនឹងប.ទល្មើ.សជាច្រើន តាមពាក្យប.ណ្ដឹ.ងរបស់មេធាវី៣រូប ។
នៅព្រឹកថ្ងៃទី ២១ ខែកក្កដានេះ លោកសោម សម្បត្តិ បានបញ្ចេញសារមួយនៅលើបណ្ដាញសង្គម ដោយលើកឡើងថា៖ «អរុណសួស្តីបងប្អូន ! ចង់ប្រាប់បងប្អូនថា ខ្ញុំមានសុខភាពល្អ មិនលើសទម្ងន់ មិនលើសជាតិស្ករ មិនលើសជាតិខ្លាញ់ នៅដេកលក់ធម្មតា។ ខ្ញុំមានឯកសារ ភស្តុតាង សាក្សី គ្រប់គ្រាន់ទាំងអស់ សម្រាប់បញ្ជាក់ពីភាពត្រឹមត្រូវនិង ស្អាតស្អំ ។ រឿងដែលលំបាកពេលនេះគឺយើងនៅទីភ្លឺ រីឯ....នៅទី....។»
លោកក៏បន្ថែមឱ្យដឹងទៀតថា៖«ខ្ញុំមិនត្រឹមតែមិនធ្វើទង្វើរខុសច្បាប់ទេ ថែមទាំងស្អប់ និង ប្រឆាំងទៀតផង ខ្ញុំមាន គុណធម៌ សប្បុរសធម៌ ភាពត្រឹមត្រូវ ភាពថ្លៃថ្នូរ សច្ចភាព ដូច្នេះខ្ញុំឈ្នះខ្លួនឯងរួចហើយ !»