header ads

Sponsor

ការពេញនិយមនៃស្មាតហ្វូនលំដាប់ថវិកានៅក្នុងទីផ្សារកម្ពុជាយើង មានតម្រូវច្រើន ជាពិសេសសម្រាប់យុរវវ័យដែលកំពុងសិក្សា ក៏ដូចអ្នកនៅតាមបណ្តាខេត្ត។ កាលពីឆ្នាំទៅ realme C11 គឺលក់ដាច់ខ្លាំង ទទួលបានការគាំទ្រច្រើន ដូចនេះ realme ដែលជាប្រេនស្មាតហ្វូនដែលកំពុងរីកចម្រើនលឿនជាងគេលើពិភពលោក ថ្ងៃនេះបានប្រកាសជាផ្លូវការនូវ ស្មាតហ្វូនលំដាប់ថវិកាដែលពេញនិយមបំផុតរបស់ខ្លួនគឺ realme C30 នៅក្នុងទីផ្សារកម្ពុជាយើង ដែលមានមានរាងស្អាតទាក់ភ្នែក ជាមួយតម្លៃមិនគួរឲ្យជឿត្រឹមតែ ១១៩ ដុល្លារ realme C30 មានលក្ខណៈសម្បត្តិ និងសមត្ថភាពលើសពីតម្លៃរបស់វា ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ​សម្រាប់​អ្នកប្រើប្រាស់​វ័យក្មេង ភ្ជាប់មកជាមួយ ការរចនាទាន់សម័យស៊ុមរាងជ្រុងសំប៉ែត  អេក្រង់ច្បាស់ 6.5" HD+, ថាមពលថ្មធំ 5000mAh, បន្ទះឈីបខ្លាំង Unisoc T612 និងអង្គផ្ទុកទិន្ន័យល្បឿនលឿន UFS 2.2 ។

ការវិវឌ្ឍន៍ថ្មីនៃការរចនាទូរស័ព្ទថវិកាដែលមានស៊ុមជ្រុងរាបស្មើ

realme C30 មកជាមួយការរចនាថ្មីស្រឡាង ដែលមើលទៅខុសប្លែកទាំងស្រុងពីស៊េរី realme C11។ realme C30 មានការរចនាថ្មីដែលមានស៊ុមរាងសំប៉ែតដូច iPhone 13 ហើយនេះក៏ជាលើកដំបូង ដែលយើងឃើញការរចនាបែបនេះ សម្រាប់ស្មាតហ្វូនកម្រិតថវិកាក្រោម ១២០ ដុល្លារ។ ខ្នងខាងក្រោយវា មានការរចនាបន្ទាត់ខ្សែឆ្នូតទាន់សម័យ ឬអាចមើលទៅដូចជាវ៉ាលី ពិតជាប្លែកភ្នែកម៉្យាងដែរ ហើយបំផុសឡើងកាមេរ៉ា ១ គ្រាប់យ៉ាងធំ។  ចំណែកឯពណ៌របស់ realme C30 គឺកាន់តែស្រស់ស្អារ ដែលមាន ៣ ជម្រើសពណ៌គឺ ខ្មៅ, ខៀវ និងបៃតង។

កម្លាំងម៉ាស៊ីនខ្លាំងដំណើរការដោយ Unisoc T612 និងបទពិសោធន៍ថ្មីនៃដំណើរការដ៏រលូន

realme C30 បំពាក់ដោយបន្ទះឈីបដ៏ខ្លាំង Unisoc T612 ដែលទទួលបានពិន្ទុ 176,932 នៅលើ AnTuTu benchmarks ដែលបន្ទះឈីបនេះជាប្រភេទ Octa-core ផ្តល់នូវបទពិសោធន៍លេងហ្គេមរលូន (MLBB & Free Fire)។ លើសពីនេះទៅទៀត realme C30 មានអង្គផ្ទុក 2GB + 32GB ដែលជាប្រភេទអង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដែលមានដំណើរការផ្ទេរ និងទទួលទិន្ន័យលឿនដូចស្មាតហ្វូនលំដាប់បង្គួរដែរ។ វាជាស្មាតហ្វូនលំដាប់ថវិកាបំពាក់អង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដំបូងគេ និងផ្តល់បទពិសោធន៍កាន់តែរលូនជាង ស្មាតហ្វូនជំនាន់មុន។  អង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ផងដែរគឺ លឿនជាង 300% ធៀបនឹងគូប្រជែងសម្រាប់ការទាញយក និងធ្វើឱ្យកម្មវិធីដំណើរការ បើធៀបនឹងស្មាតហ្វូនដែលស្ថិតក្នុងកម្រិតតម្លៃដូចគ្នា។

បទពិសោធន៍ដ៏អស្ចារ្យជាមួយថាមពលថ្មធំ និងអេក្រង់ច្បាស់

បើនិយាយពីថាមពលថ្មវិញ realme C30 បំពាក់ថាមពលថ្មធំ 5000mAh ដែលអាចកាន់ថ្មបានយូរ។ ទោះបីជានៅសល់ថ្មត្រឹមតែ 5% តែអ្នក លេងឆាតបាន ១.៥ម៉ោង ស្តាប់ចម្រៀង ៤.៥ម៉ោង និយាយទូរសព្ទបាន ២.៣ម៉ោង និងអាច Standby បាន ៤៥.៣មោ៉ង ដោយប្រើមុខងារ Ultra Saving Mode។ លើសពីនេះ realme C30 មានអេក្រង់ធំ 6.5 អ៊ីញ កម្រិតបង្ហាញ HD+ ធំលាតសន្ធឹងរហូតដល់ 88.7% ដែល ផ្តល់នូវបទពិសោធន៍ មើលឃើញដ៏ច្បាស់ត្រជាក់ភ្នែក ។ realme C30 បំពាក់កាមេរ៉ា 8MP ដែលអាចចាប់យករូបភាពច្បាស់ HDR Mode និងមានកាមេរ៉ាមុខ 5MP IA ជំនួយសម្រស់។ realme C30 ដំណើរការដោយ realme UI Go Edition នៅលើ Android 11 ដែលមានភាពរលូន។

ព្រឹត្តិការណ៍ដ៏ធំសម្រាប់យុវវ័យ realme k’dance

នៅថ្ងៃទី ២៤ កក្កដា នៅឯ CKCC realme នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់យុវវ័យដែលស្របតាមគោលគំនិតរបស់ realme youth culture “ Dare to Leap ហ៊ានឆ្ពោះទៅមុខ”  ដោយមានការប្រកួតរាំ k’dance និង The Fashion show ព្រមទាំងមានក្រុមរាំអាជីពចូលរួមផងដែរ។  កុំភ្លេចតាមដាន realme official Facebook Page សម្រាប់ព័ត៌មានបន្ថែម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post