
សិល្បៈ
លោកអ្នកប្រហែលជាមិនភ្លេចនោះទេ កាលពីពេលកន្លងមក តារាកំប្លែងអ្នកនាង ខ្ញុង បានស្រែកយំជាសាធារណៈលើបណ្តាញសង្គមយំបណ្តើរនិយាយបណ្តើរ ថាខ្លួនបានជំពាក់លុយគេប្រមាណ ៥០ ម៉ឺនដុល្លារ ដោយសារតែរកស៊ីលក់ដូរតាមអន ឡាញខាត និងមិនចេះគ្រប់គ្រងលុយពិសេសការចំណាយ ។
ក្រោយពីការប្រកាសសងតាមលទ្ធភាពដែលខ្លួនខំរកស៊ី និងស្ងប់ស្ងាត់មួយរយៈកន្លងមក ស្រាប់តែនៅថ្ងៃទី២២ ខែកក្កដានេះ តាមរយៈបណ្ដាញសង្គមរបស់ខ្លួន បានប្រកាសសារជាថ្មីថាលក់ផ្ទះបន្ទាន់ ដើម្បីដោះស្រាយសងបំណុលគេ។
មូលហេតុដែលអ្នកនាងបង្ខំលក់ផ្ទះបន្ទាន់នេះ គឺដោយសារតែមានម្ចាស់បំណុលខ្លះ មិនព្រមទទួលយកការសងតាមលទ្ធភាព រហូតថែមទាំងប្ដឹ.ងនាងថែមទៀត។
អ្នកនាងក៏បានឱ្យដឹងផងដែរថា ដោយសារតែមានបញ្ហាហ្វេបុកផេក ទើបឡាយលក់ទៅមិនសូវមានអ្នកមើល លក់មិនសូវដាច់ ទុកយូរខូច ធ្វើឱ្យខាតចុង ខាតដើម ទើបផ្អាកលក់មួយរយៈ រហូតដល់ពេលនេះត្រូវបង្ខំចិត្តលក់ផ្ទះដែលខ្លួនស្រលាញ់នេះ ដើម្បីដោះស្រាយបញ្ហា។ សូមស្ដាប់ការបកស្រាយខាងក្រោមនេះ៖



