header ads

Sponsor

បច្ចុប្បន្នអ្នកប្រើប្រាស់ស្មាតហ្វូនបានគិតគូរម៉ត់ចត់ទៅលើបច្ចេកវិទ្យានៃកម្លាំងសាកថ្ម និងទំហំថាមពលថ្ម ព្រមទាំងចង់បានស្មាតហ្វូនមួយណាដែលអាចប្រើបានពេញមួយថ្ងៃ ដោយមិនចង់ស្ពាយ Power Bank តាមខ្លួន និងចង់បានការសាកបញ្ចូលថ្មលឿនរហ័សដូចរន្ទះ ទើបប៉ុន្មានឆ្នាំចុងក្រោយនេះបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនកំពុងប្រកួតប្រជែងគ្នាលើសមត្ថភាពសាកថ្មរហ័សរហូតក្លាយជាផ្នែកមួយដ៏សំខាន់បំផុត និងច្នៃប្រឌិតបំផុតនៅក្នុងវិស័យស្មាតហ្វូន។ ហើយជាអ្នកប្រើប្រាស់មួយចំនួនប្រហែលជាធុញជាមួយការសាកថ្ម 65W ហើយមែនទេ? ជឿថាអ្នកពិតជាចង់បានអ្វីដែលលឿនជាងនេះ ប៉ុន្តែក្នុងនោះក៏ឆ្ងល់ថា តើការសាកបញ្ចូលថ្មលឿនរហ័សមានសុវត្ថិភាពឬទេ?

ជាមួយ Find Series តែងតែនាំមកជាមួយបច្ចេកវិទ្យាសាកថ្មកំពូលពី OPPO ម៉ូដែលថ្មី Find X5 Pro 5G ដែលទើបប្រកាសដាក់បង្ហាញជាផ្លូវការកាលពីថ្មីៗនេះជាមួយថាមពលថ្មទំហំធំ 5000mAh ដែលអាចប្រើប្រាស់សម្រាប់ជំនួយការ លេងបណ្តាញសង្គម និងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនបំផុតតាមរយៈខ្សែចម្លងកម្លាំង 80W SuperVOOC មុនដំបូងគេបង្អស់ ដែលអាចសាកបំពេញថាមពលថ្មពី 0% ឡើង​ទៅ 50% ប្រើពេលប្រមាណតែ 12 នាទីប៉ុណ្ណោះ។ ជាមួយគ្នាដែរ Find X5 Pro បានបន្តគាំទ្របច្ចេកវិទ្យាសាកថ្មដោយ​មិន​ប្រើ​ខ្សែ AirVOOC កម្លាំង 50W ដែលអាចសាកបំពេញថ្មទំហំ 5000mAh ឲ្យពេញ 100% ដោយប្រើពេល​ប្រមាណ 47 នាទី។ លើសពីនេះវដ្តជីវិតថ្មរបស់ Find X5 Pro ខ្ពស់ជាងមុន 2 ដងដែលបង្កើតវដ្តជីវិតនៃការសាកថ្មរហូត 1600 ជុំ។

អ្វីដែលពិសេសជាងនេះទៀតកំពូលស្មាតហ្វូនដ៏ប្រណិត OPPO Find X5 Pro ជាស្មាតហ្វូនតែមួយគត់ និងដំបូងបង្អស់ ដែលបំពាក់បន្ទះឈីប MariSilicon X បង្កើតដោយផ្ទាល់ពី OPPO ដែលមានសមត្ថភាពខ្លាំងកម្រិតកំពូលដើម្បីជំនួយទៅលើប្រសិទ្ធភាពរួមមាន ការគណនាលើមុខងារថតរូប និងថតវិដេអូកាន់តែប្រសើរជាង NPU ដែលមានស្រាប់ក្នុងបន្ទះឈីប, ការប្រើប្រាស់ខ្នាតដំណើរការកម្រិតខ្ពស់ 6nm ប្រសិទ្ធភាពនៃការគណនាកាន់តែរហ័ស, សមត្ថភាពគណនា AI ខ្លាំងជាងកំពូលស្មាតហ្វូនដទៃ ជាពិសេសអភិវឌ្ឍន៍លើសមត្ថភាព 4K Ultra Night Video នៅទីងងឹតឲ្យកាន់តែភ្លឺច្បាស់ជាងអ្វីដែលភ្នែកយើងអាចមើលឃើញនៅពេលយប់ ខណៈក្រុមហ៊ុនដទៃកំពុងបារម្ភអំពីការថតវីដេអូពេលយប់។

ក្រៅពីនេះនៅលើកំពូលស្មាតហ្វូន OPPO Find X5 Pro 5G ក៏បានញាត់នូវបច្ចេកវិទ្យាកំពូលៗជាច្រើនស័ក្កិសមទៅនឹងបច្ចេកវិទ្យាឈានមុខគេឆ្ពោះទៅថ្ងៃអនាគត។ បន្ថែមពីនេះលោកអ្នកប្រាកដជាចង់ដឹងពីតម្លៃរបស់វាហើយមែនទេ? នេះបើយោងតាមការបង្ហើបតម្លៃពីម្ចាស់ហាងលក់ទូរស័ព្ទមួយចំនួននៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា ចំពោះតម្លៃរបស់កំពូលស្មាតហ្វូនស៊េរីថ្មី OPPO Find X5 Pro គឺមានតម្លៃ​ $1199 ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post