
សង្គម
លោកស្រី ទ្រី សុផានិត បងស្រីបង្កើតលោកស្រី ទ្រី ដាណា ដែលមានអ្នកខ្លះធ្លាប់តែបានដឹងអំពីទំនាក់ទំនងបងប្អូនអ្នកទាំងពីមានបញ្ហាកាលពីចុងឆ្នាំ២០២០ តែដូចពាក្យចាស់ពោលថា កាត់ទឹកមិនដាច់ កាត់សាច់មិនបានមែន ។
បញ្ហាជាបងប្អូនជារឿងដែលជៀសមិនផុត តែក៏អាចដោះស្រាយបានផងដែរ ជាក់ស្ដែងទំនាក់ទំនង លោកស្រី ទ្រី សុផានិត និងប្អូនស្រី គឺលោកស្រីទ្រី ដាណា កាលពីពេលកន្លងទៅបញ្ហាគ្រប់យ៉ាងបានបញ្ចប់ទៅហើយ ហើយនៅថ្ងៃនេះគឺថ្ងៃដែលលោកស្រី ទ្រី ដាណា សម្ពោធជាផ្លូវការហាងពេជ្រ នៅខាងច្បារអំពៅ ក៏មានវត្តមានលោកស្រី ទ្រី សុផានិតអញ្ជើញចូលរួមផងដែរ។
តាមរយៈអាខោនហ្វេបុកលោកស្រី ទ្រី សុផានិតបានលើកឡើងថា៖« រីករាយជូនពរថ្ងៃបើកសាខាហាងពេជ្រដាណាទ្រីនៅច្បារអំពៅ🎉🎊បងស្រីសូមជូនពរប្អូនកាន់តែរីកចំរើន🙏💛ដោយក្តីស្រលាញ់»
ជាមួយគ្នានេះដែរលោកស្រី ទ្រី សុផានិត បានឱ្យដឹងទៀតថា ខ្លួនរីករាយខ្លាំងមែនទែន គ្មានអ្វីដែលសប្បាយចិត្តពេលឃើញបងប្អូនយើងរកស៊ីមានមានទេ ជឿទៅ។
មានអ្នកគាំទ្រជាច្រើនបានសម្ដែងការសោកស្ដាយ ដោយសារលោកស្រីទ្រី សុផានិត បានអញ្ជើញទៅចូលរួមហើយ តែមិនបានឃើញបងប្អូនទាំងពីរថតជុំគ្នា យ៉ាងណាលោកស្រីទ្រី សុផានិត បានឆ្លើយតបថាដោយសារតែខ្លួនទៅដល់ចំពេលដែលលោកស្រីទ្រីដាណា រវល់៕










