header ads

Sponsor

ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ នៅភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោយប៉ុនប៉ងយកម៉ូតពីបុរសម្នាក់។

ជនសង្ស័យឈ្មោះ ឡាយ ដាលី ហៅលីសា ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិផ្លោចឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

បើតាមបុរសដែលជាជនរងគ្រោះបានឱ្យដឹងថា ស្ត្រីខាងលើនេះ បានកុហក ដោយពឹងឲ្យជូនទៅបើកលុយវីង តែស្ត្រីសង្ស័យរូបនេះគាត់សុំបើកម៉ូតូជំនួស ក្រោយពីបានឌុបហើយ បែរជាឌុបម្ចាស់ឲ្យធ្លាក់ចុះជង្ហុក ដោយលេងល្បិចអត់សាងលេខ ម៉ូតូលែងទៅមុខ ម្ចាស់ក៏ចុះ នាងរហ័សជើង សាងលេខ១ បើកបោះពួយយកម៉ូតូទៅបាត់ ។

ក្រោយកើតហេតុបុរសរងគ្រោះបានទៅប្តឹងប៉ូលិស ដោយធ្វើការស្ទាក់ចាប់បានចំណុចសក់វែង ភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់តែម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post