header ads

Sponsor

បាត់ដំបង៖ សល់តែ៥ថ្ងៃទៀតប៉ុណ្ណោះផុតឱសានវាទហើយ! សម្រាប់ម្ចាស់លំនៅឋាននិងម្ចាស់អាជីវកម្ម ចាប់ពីផ្លូវ លេខ ១ ដល់ ផ្លូវលេខ៣ ក្នុងការរុះរើសំយាបនិងផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញឲ្យអស់ បើមិនដូឆ្នោះទេ អាជ្ញាធរក្រុងបាត់ដំបង នឹងចាត់ វិធានការផ្លូវច្បាប់ជាធរមានហើយ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានចេញសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃទី២៥ខែកក្កដា ឆ្នាំ ២០២២ បញ្ជាក់ថា ដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់ សោភ័ណភាពទីក្រុងឲ្យកាន់តែប្រសើរ រដ្ឋបាលក្រុង កំណត់ឲ្យម្ចាស់លំនៅឋាន អាជីកម្មដ្ឋាន ស្ថិតនៅបណ្តោយផ្លូវលេខ១កន្លះ , ផ្លូវលេខ២ , ផ្លូវលេខ២កន្លះ , ផ្លូវលេខ៣ និងគ្រប់ផ្លូវកាត់ទទឹងពីផ្លូវលេខ១ដល់ផ្លូវលេខ៣ ស្ថិតក្នុងតំបន់អភិរក្ស(ចាប់ពីវត្តពិភិទ្ធារាម ដល់វត្តដំរីស និងចាប់ពីផ្លូវលេខ១ ដល់ផ្លូវលេខ៣ )នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវធ្វើការរុះរើសំយាប ផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញឲ្យអស់ និងកែសម្រួលតាមគំរូនិង គោលការណ៍ ណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ជាកំហិត។

រដ្ឋបាលក្រុងបាត់ដំបងក៏បានព្រមានផងដែរ ចំពោះ ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋានណា មិនអនុវត្តតាមសេចក្តីជូនដំណឹង ខាងលើនេះ រដ្ឋបាលក្រុង នឹងធ្វើការរុះរើយកមករក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ជាធរមាន ហើយរាល់ការខូចខាត និងបាត់បង់រដ្ឋបាលក្រុងមិនទទួលខុសត្រូវឡើយ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា រដ្ឋបាលក្រុងតម្រូវឲ្យម្ចាស់លំនៅឋានខាងលើនេះ រុះរើចេញឲ្យអស់សិន និង ចាប់មានការរៀបចំឲ្យមានសំយាបជាគំរូតែមួយដូចគ្នា គឺប្រើដែក ជើងស្នា និងក្បឿងស្រកានាគ ចំណែក ផ្ទាំងប៉ាណូផ្សាយ ពាណិជ្ជកម្ម ត្រូវដាក់ឲ្យអឹបជាប់នឹងជញ្ជាំង មិនអនុញ្ញាតិឲ្យលៀនចេញក្រៅនោះឡើយ និង មានទំហំកំណត់ត្រឹមត្រូវ ។

លោកអភិបាលបញ្ជាក់ថា ចំពោះជាង អាជ្ញាធរបានរៀបចំជូនប្រជាពលរដ្ឋ ចំណែកចំណាយក្នុងការធ្វើសំយាប ជាបន្ទុករបស់ម្ចាស់ លំនៅឋាននិងម្ចាស់អាជីវកម្ម ដែលតម្លៃសំយាប អាចចន្លោះពី ៣០០ទៅ ៤០០ ដុល្លារជាដើម វាឡើងចុះទៅតាមតម្លៃសម្ភារៈ ៕

ប្រភព ក្រសួងព័ត៌មាន

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post